ព័ត៌មានជាតិ

តើ Messi, Ronaldo និង Ribery នរណា​ជា​​អ្នកលើពាន FIFA Golden Ball 2013 ?

នៅទីនេះ​គ្មានអ្វីភ្ញាក់ផ្អើល​ជាងឈ្មោះ ​​កីឡាក​រទាំងបីនាក់នេះ ទេ នោះគឺមាន​កីឡាករ Messi, Ronaldo និង Ribery ដែល​បានស្ថិតនៅក្នុងបញ្ជី​សម្រាំង ​របស់ FIFA Golden Ball 2013 ។​
FIFA Golden Ball 2013
​មុន​ពេលដែលខាង FIFA បាន​ធ្វើសេចក្តីប្រកាស ​​ចុងក្រោយ​នូវ​ឈ្មោះកីឡាករ ទាំងបី ដែលត្រូវឡើង​ទៅកាត់សេចក្តី ដោយការបោះឆ្នោត និងទទួលពានរង្វាន់ប្រចាំឆ្នាំ FIFA Golden Ball ​ដែលមាន Messi, Ronaldo និង Ribery ​ដោយ​ក្នុងចំណោម ៣ នាក់​ត្រូវ​លើកពានរង្វាន់ ១ ​ដែលជា​ពានដ៏មាន​កិត្យា​នុភាព​។​

កាលពីរដូវកាលកន្លងទៅ ​កីឡាករ Messi បាន​ជួយ ​ឲ្យក្លិប Bacelona ​យក​ជ័យជម្នះ​លើ គូប្រកែង Real Madrid ដោយឈ្នះពានរង្វាន់ La Liga ដោយក្នុងនោះ ​កីឡាករ Messi រកគ្រាប់បាល់បាន ៤៦ គ្រាប់ ។​

ទន្ទឹមជាមួយនឹងគ្នានេះដែរ កីឡាករសញ្ជាតបារាំង Ribery ក៏​មិនណយដែរ ដោយជួយឲ្យ​ Bayern Munich ឈ្នះពានរង្វាន់ ៣ ជា​ប្រវត្តិសាស្ត្រ ហើយចំណុច​ដែល​ធ្វើ​ឲ្យ Ribery ល្អជាង Messi និង Ronaldo គឺដោយសារតែ​ឈ្នះពានរង្វាន់ ជា​អ្នកលេង​ល្អ ប្រចាំទ្វីប​អឺរ៉ុប​។​

ដោយឡែក​កីឡាករ Ronaldo ​គឺ​តែងតែ​ធ្វើ​ឲ្យអ្នកគាំទ្រ​​ភ្ញាក់ផ្អើលជាមួយនឹងគ្រាប់បាល់របស់ខ្លួន ​ដោយវត្តមាន​​ នៅ FIFA Golden Ball កីឡាករ​រូបនេះ​មាន​ឈ្មោះ ៦ លើក​ តែ​អាច​លើកពាននេះបានម្តងគត់ នៅឆ្នាំ ២០០៨ ។​

តើ​ក្នុងចំណោមកីឡាករ ៣ ដួងនេះ ​នរណា​ម្នាក់​​ជា​អ្នកលើកពាននៅឆ្នាំនេះ ហើយលទ្ធផលដែល​​ធ្វើ​ឲ្យអ្នកគាំទ្រ​ភ្ញាក់ផ្អើល​នឹង​ធ្វើឡើង​នៅ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៤ ​នៅ Zurich Switzerland ៕

មតិយោបល់