ព័ត៌មានកីឡា

Buffon៖ មិនមែនយើងអន់ឡើយ តែមកពី Real ខ្លាំង

ការរបូតគ្រាប់បាល់ដល់ទៅ៣គ្រាប់ក្នុងទឹកដីខ្លួនឯង ពិតជារឿងគួរឲ្យសោកស្តាយ​មួយសម្រាប់ក្រុម​​ សេះបង្កង់​ Juventus ក្នុងការបញ្ចប់ក្តីសង្ឃឹមឡើងទៅកាន់​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League នាឆ្នាំនេះ។

យ៉ាងណាវិញ សម្រាប់អ្នកចាំទីដៃស្អិត Gianluigi Buffon វិញ បានឲ្យដឹងតាម​រយ: ការសម្ភាសន៍ ក្រោយចប់ការប្រកួតជាមួយ​ BBC Sports ថា រូបគាត់ពិតជា​សោកស្តាយចំពោះលទ្ធផលមិនប្រសើរនេះ ក៍ប៉ុន្តែគាត់ និងមិត្តរួមក្រុម​បានព្យាយាម​អស់ពីសមត្ថភាពហើយ នៅតែមិនអាចឈ្នះ ការប្រកួតនេះ។

Buffon បានឲ្យដឹងទៀតថា៖ ពួក​យើងលេងល្អហើយ អ្វីដែលយើងមាន យើងប្រឹងបរែងអស់ហើយ​ ដែលនេះ មិនមែនមានន័យថាយើងចាញ់ យើងជាក្រុម​អន់ឡើយ តែមកពីយើងជួបក្រុមខ្លាំងបំផុតមួយ ដែលមានបទពិសោធន៍ច្រើន និងពោរពេញទៅដោយកីឡាករឆ្នើមៗ។ គ្រប់គ្នាដឹងច្បាស់ហើយថា Real Madrid ជាក្រុមបែបណា ពួកគេធ្លាប់បានធ្វើអ្វីខ្លះ នាពេលក្លងមកនេះ ហើយកីឡាកររបស់ពួកគេស្ថិតក្នុងកម្រិតបែបណា​ បើប្រៀបធៀប ជាមួយពួកយើង​វិញនោះ។

ជាការពិតណាស់ មុនការប្រកួតកន្លងមក Buffon ធ្លាប់បាននិយាយរួចហើយ ពីការពិបាក ក្នុងការរក្សាសំណាញ់ទី ក្នុងពេលប៉ះជាមួយ Real Madrid ជាពិសេសនោះ គឺការរក្សាសំណាញ់ទីពីការស៊ុតរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ។ អ្វីដែល​ Buffon រំពឹងទុកនោះ បានក្លាយជាការពិតមែន ព្រោះថា​ Ronaldo អាចស៊ុតបាន២គ្រាប់​ និងបោះបាល់ឲ្យ​ Marcelo ស៊ុតបាន១​គ្រាប់ទៀត។

មតិយោបល់