ព័ត៌មានជាតិ

អាណិតណាស់! បត់ម៉ូតូមិនប្រយត្ន័ ត្រូវរថយន្តបុក របួសធ្ងន់ណាស់

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បានបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ភូមិទោង ឃំុស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ករណីនេះកើតឡើង រវាងម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បេីកបរដោយឈ្មោះ ម៉ោញ ហឿន ភេទប្រុស អាយុ៦៧ឆ្នាំ ជិះឌុបឈ្មោះ ញ៉ែម ព្រឿង ភេទប្រុស អាយុ៦៧ឆ្នាំ ពីត្បូងទៅជេីង ដល់ចំណុចកើតហេតុ ក៏បត់ម៉ូតូដោយមិនប្រយត្ន័ជាមុន ទើបត្រូវរថយន្តម៉ាក ត្រៃតុន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-0322 បេីកបរដោយឈ្មោះ ផាត សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ បុកពេញទំហឹង បណ្តាលឲ្យភាគីម៉ូតូរបួសធ្ងន់ទាំង២នាក់តែម្តង៕

មតិយោបល់