ពោធិ៍សាត់ៈ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលអារដើមឈើ ស្រាប់តែរលំបាក់សង្កត់ ស្លាប់មួយរំពេច។
ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង២រសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ចំណោតផ្ដាច់ព្រលឹង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនរងគ្រោះមានឈ្មោះ យោ វិឆៃ ភេទប្រុស អាយុ៣១ឆ្នាំ ហើយការស្លាប់នេះ ដោយសារជនរងគ្រោះអារដើមដើមឈើ១ដើមនៅក្នុងចំការរបស់ខ្លួន ហើយក៏រលំបាក់សង្កត់លើស្លាប់តែម្តង៕
មតិយោបល់