ព័ត៌មានជាតិ

ប្រទះឃើញសពលោកយាយវ័យជិត៨០ឆ្នាំម្នាក់ ស្លាប់ក្នុងចម្ការអំពៅក្រុមហ៊ុនចិន​ការដ្ឋានទី៩

ព្រះវិហារ: លោកអធិការស្រុកត្បែងមានជ័យ បានប្រាប់Post Newsថា មានករណីប្រទះឃើញសពលោកយាយម្នាក់ បានស្លាប់នៅក្នុងចម្ការអំពៅក្រុមហ៊ុនចិន​ការដ្ឋានទី៩ មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅចម្ការអំពៅក្រុមហ៊ុនចិន ការដ្ឋានទី៩ខាងត្បូងឈាងខាងកើតភូមិស្រែព្រាង ឃំុប្រមេរ ចម្ងាយ៧គីឡូម៉ែត្រ ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

សពលោកយាយខាងលើមានឈ្មោះ អិុន យឿន ភេទស្រី អាយុ៧៦ឆ្នាំ នៅភូមិពោធិខឿន ឃំុពោធិ៍។

ចំណែកមូលហេតុ គឺបណ្តាលមកពី ដើរវង្វេងព្រៃ ទើបបណ្តាលឲ្យខ្យល់គរស្លាប់តែម្តង ខណ:ដែលចេញពីផ្ទះកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ៕

មតិយោបល់