ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះស្ថានីយ៍ប្រេង លីម ឡុង បំផ្លាញឡាន៧គ្រឿង និងម៉ូតូ៥គ្រឿង ហើយប្រើឡានទឹក១២៥គ្រឿង

ភ្នំពេញៈ នៅវេលាម៉ោង៦និង០០នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះស្ថានីយប្រេងឥន្ធនៈ លីម លុង ស្ថិតតាមណ្តោយ ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ ជ្រីក ហ៊ួយ ភេទ ស្រី អាយុ ៤០ ឆ្នាំ មុខរបរម្ចាស់ ស្ថានីយ៍ប្រេងឥន្ធនៈ។ មូលហេតុ៖ មិនទាន់ដឹងនោះទេ សមត្ថកិច្ច កំពុងស្រាវជ្រាវ។

សម្ភារៈខូចខាតមាន៖ ឆេះរោងបេតុងប្រក់ស័ង្កសីទំហំ ២០x៣០ម៉ែត្រ ឡានតូចចំនួន ០៥គ្រឿង, ម៉ូតូចំនួន ០៥គ្រឿង, ឡានស៊ីទែន ចំនួន ០២គ្រឿងអស់ទាំងស្រុង តែពុំបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរខាង ។

ករណីនេះ មានការជួយអន្តរាគមន៍ រថយន្តរបស់ការិយាល័យអគ្គិភ័យចំនួន ២៥ គ្រឿង ប្រើប្រាស់ទឹកអស់១២៥ឡាន ស្មើនឹង ៥០០ ម៉ែត្រគូប ។

រថយន្តជំនួយរថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ឡាន ស្មើនឹង២៤ ម៉ែត្រគូប។ រថយន្តអគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មើនឹង ៤០ ម៉ែត្រគូប ។ រថយន្តអគ្គិភ័យ OCIC ជ្រោយចង្វា ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ ១២ ឡាន ស្មើនឹង ៤៨ ម៉ែត្រគូប រថយន្តអគ្គិភ័យ OCIC កោះពេជ្រចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០៤ ឡានស្មើនឹង ១៦ ម៉ែត្រគូប។ រថយន្តអគ្គិភ័យ OCIC កំបូលចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង ០៤ ម៉ែត្រគូប។ រថយន្តអគ្គិភ័យ អង្គភាពង៧០ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់០៦ ឡានស្មើនឹង ២៤ ម៉ែត្រគូប ។ រថយន្តអគ្គិភ័យ តំរួតបទបញ្ចាចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ ០៤ឡាន ស្មើនឹង ១៦ ម៉ែត្រ គូប ។ រថយន្តអគ្គិភ័យ ប្រលានយន្តហោះ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង ១២ ម៉ែត្រគូប ។ រថយន្តអគ្គិភ័យសាលាខណ្ឌចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង ០៤ ម៉ែត្រគូប (ពន្លត់ចប់នៅម៉ោង៩ និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល)។

ករណីនេះ សមត្ថកិច្ចបានឃាត់ជនឆ្កៀតឱកាសចំនួន២នាក់ ដែលប៉ុនប៉ងលួចទ្រព្យសម្បត្តិ យកទៅសាកសួរ៕

មតិយោបល់