កណ្តាលៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលក់គ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅភូមិ ព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ អុល គៀន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន ទីលំនៅភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
ដកហូតបាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៧កញ្ចប់ ក្នុងនោះ (ធំ៣កញ្ចប់ , តូច ១៤កញ្ចប់) និងកញ្ចប់បារីចំនួន១កញ្ចប់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក) ពី ឈ្មោះ តុលា ភេទប្រុស អាយុ ២៨ឆ្នាំ នៅចំណុចភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ចំនួន ០១កញ្ចប់ធំ តម្លៃ១០០ដុល្លារដើម្បីយកមកលក់បន្ត។
សូមបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ អុល គៀន ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល ៨ខែ ពីបទ លួច កាលពីឆ្នាំ២០១៦ និងជាប់ពន្ធនាគារព្រៃស ពីបទលួច រយៈពេល៩ខែ នៅឆ្នាំ២០១៧។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធីច្បាប់៕
មតិយោបល់