ភ្នំពេញៈ រថយន្តម៉ាក(ផច) ស៊េរីទំនើបមួយគ្រឿងបើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងល្បឿងយាងលឿន ងងុយដេកងោមួយភាំង រេចង្កូតជ្រុលទៅបុកក្បាលនាគថ្មរបាំងថ្មចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាត២កង់ រីឯក្បាលរថយន្តគងលើថ្មហើបកង់មុខទាំង២ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋាបាលស្វាយប៉ាក ស្ថិតតាមបណ្តោយផ្លូវលេខ៥ ក្រុម០៧ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
រថយន្តបង្កម៉ាក(ផច) ចំណុះពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2M-4455 រងការខូចខាតមួយកំណាត់មុខ។ រីឯអ្នកជិះក្នុងរថយន្តជនជាតិចិនប្រុសស្រីទាំង២នាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេរងរបួសស្រាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តបង្កបើកបរដោយបុរសជនជាតិចិននិងអ្នករួមស្រ្តីជនជាតិចិនម្នាក់ទៀតអង្គុយក្នុងកាប៊ីនជាមួយធ្វើដំណើរតាមផ្លូវលេខ៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើជាកន្លែងចំហ ផ្លូវសម្រាប់ឆ្លងកាត់បុរសជាអ្នកបើកបរងងួយដេកងោកមួយភាំងបានរេចង្កូតជ្រុលទៅបុកក្បាលនាគថ្មរបាំងចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់ចំនួន២កង់ហើយក្បាលរថយន្តបង្កបានគងលើថ្មរបាំងចែកទ្រូងផ្លូវហើបកង់មុខទាំង២ទៅមុខលែងរួចហើយភ្លាមៗនោះអ្នកបើកបរនិងស្ត្រីរួមដំណើរជាមួយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានបណ្ណោះអាសន្នទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលស្វាយប៉ាកសិនរង់ចាំប្រគល់ឲ្យទៅការិយាល័យចរចរាណ៍ជើងគោករាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងមកស្ទូចយករថយន្តបង្កនិងអ្នកបើកបរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់