ព័ត៌មានជាតិ

ស្រវឹងជោក បើករថយន្តឡិចស៊ី៤៧០ទៅបុករថយន្តដឹកទំនិញចំពីក្រោយ សំណាងណាស់មិនស្លាប់!

ភ្នំពេញៈ បុរស​ម្នាក់ចេញពី​ផឹក​ស៊ីវិញ​ស្រវឹង​ទោរទន់​ បានបើករថយន្ត​ឡិចស៊ិច​៤៧០​ក្នុងល្បឿន​លឿន​ព្រមទាំង​ទាំង​ខ្វះ​ការប្រុង​ប្រយត្ន័​ បានជ្រុលទៅបុក​និង​រថយន្ត​យីឌុប​ដឹក​ទំនិញ​ចំពីក្រោយ​ពេញទំហឹង​ បណ្តោយ​អោយ​រងការខូចខាត​យ៉ាងដំណំ​ ។ចំនែក​មនុស្ស​រងរបួស​តិចតួច។​

​ ហេតុការណ៍នេះដែរ​បានកើតឡើង​នៅ​វេលាម៉ោង​១០និង​៣០នាទី​យប់​ ថ្ងៃទី​៤​ ខែ​មេសា​ ឆ្នាំ​២០១៨​ ចំណុចផ្លូវ​២១៧​កែងនិង​ផ្លូវ​៣៧១​ ភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

​តាមប្រភពព័ត៌មាន​ ពីកន្លែងកើតបានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ម្នាក់​ វ័យប្រហែល​ជាង​៣០ឆ្នាំ​ បានបើក​រថយន្ត​ប្រភេទ​យីឌុប​ ដឹក​ទំនិញ​ ម៉ាកហ៊ីយ៉ានដាយ​ ពណ៌​ស​ ពាក់ស្លាកលេខ​ ព្រះ​សីហនុ​ 3A3945​ បាន​ធ្វើដំណើរតាម​ផ្លូវ​ ២១៧​ ក្នុង​ទិសដៅ​ ពី​ត្បូងទៅជើង​ ខណៈមកដល់​ចំណុចកើត​ហេតុ​ ផ្លូវ​បំបែកជា​បួន​ រថយន្ត​បាន​ បន្ថយ​ល្បឿន​តិចៗ​ ស្រប​ពេលនោះ​ដែរ​ ក៍ស្រាប់តែ​បុរស​ម្នាក់​ វ័យប្រហែល​ជាង​៤០ឆ្នាំ​ មិន​ដឹងថា​ចេញពីផឹក​ស៊ីវិញ​នៅ​កន្លែង​ណានោះទេ​ គឺបាន​បើក​រថយន្តបង្កម៉ាក​ឡិចស៊ីស ៤៧០​ពណ៌​ស្ករ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2N 0588 បាន​ធ្វើដំណើរតាម​ផ្លូវ​ ២១៧​ក្នុង​ទិសដៅ​ ស្របគ្នា​ព្រម​ទាំង​ល្បឿនលឿន​ផងនោះ​ បានជ្រុលទៅបុក​និង​រថយន្ត​ ប្រភេទ​យីឌុប​ដឹក​ទំនិញ​ ពីក្រោយ​ពេញទំហឹង​ បណ្តាល​អោយ​ រថយន្តឡិចស៊ីស​ រងការខូចខាត​ ខ្ទេចខ្ទី​ផ្នែក​ខាង​មុខ​ និង​ធ្វើអោយ​អ្នក​បើក​ រងរបួស​បែកក្បាល​ បន្តិច​បន្តួច​ តែ​មិន​បាន​ទៅមន្ទីពេទ្យ​នោះទេ​ ។ ដោយ​ឡែក​រថយន្ត​យីឌុប​ វិញ​រងការខូចខាត​ កាងខាងក្រោយ​ បន្តិច​បន្តួច​ តែមិនមានគ្រោះ​ថ្នាក់​ដល់​អ្នក​បើក​បរ​រថយន្ត​នោះទេ​ ។

​ក្រោយពេលកើតហេតុ​ សមត្ថកិច្ច​ ជំនាញ​ខណ្ឌ​និង​ក្រុងបានចុះ​ទៅកន្លែងកើតហេតុ​ តែមិន​បានឃាត់​ បុរស​ដែរស្រវឹង​ទោរទន់​ នោះទេ​ គឺ​អោយ​តំណាង​ភាគីទាំង​សង្ខាង​បាន​ ធ្វើការ​សម្របសម្រួល​ គឺបាន​សុំស្មើគ្នា​ ដោយ​យក​រថយន្ត​ទៅ​ជួសជួល​រាង​ៗខ្លួន​ ។

ក្នុង​ករណី​នេះដែរ​ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ឃើញ​ហេតុការណ៍​ បានធ្វើ​ការរិះ​គន់​ ទៅដល់​សមត្ថកិច្ច​ជំនាញ់ក្រុង​ រឿង​មិន​ឃាត់​ខ្លួន​បុរស​ដែល​បើក​រថយន្ត​ ស្រវឹង​បុក​គេនោះ​ គឺទុក​អោយ​បុរស​រូបនោះ​ដោះ​ស្រាយ​ដោយ​ងាយស្រួល​បែបនេះ​ ហើយ​ពួក​គាត់​ បានស្នើ​សុំ​ឈប់​កុំអោយ​ សមត្ថកិច្ច​ធ្វើការ​ ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ទៀត​ទៅ​ ពី​ព្រោះ​ថា​ ករណី​មនុស្ស​ស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​មិន​ព្រម​ឃាត់​ បែរ​ជានាំ​គ្នា​ឃាត់​អ្នក​ដែរ​ស្រវឹង​ដែល​ធ្វើដំណើរ​តាមផ្លូវ​ បន្តិច​បន្តួច​ទៅវិញ៕

មតិយោបល់