ព័ត៌មានជាតិ

គ្រាប់បែកក្នុងរថយន្តមួយគ្រឿង ត្រូវបានបំផ្ទុះ នៅក្នុងមូលដ្ឋានយោធា ទីក្រុងCucuta ព្រំដែនប្រទេសកូឡុំប៊ី

គ្រាប់បែកក្នុងរថយន្តមួយគ្រឿង ត្រូវបានបំផ្ទុះ នៅក្នុងមូលដ្ឋានយោធា ទីក្រុងCucuta ព្រំដែនប្រទេសកូឡុំប៊ី បណ្តាលឲ្យមនុស្ស៣៦នាក់រងរបួស ក្នុងនោះ៣នាក់រងរបួសធ្ងន់។

ស្ថានទូតសហរដ្ឋអាមេរិក ក្នុងទីក្រុងBogota បានសសេរលើបណ្តាញគណនីTwetterថា បុគ្គលិកយោធាមួយក្រុមតូចស្ថិតនៅមូលដ្ឋាននេះ នៅពេលមានការបំផ្ទុះកើតឡើង ប៉ុន្តែគ្មានអ្នករងរបួសនោះទេ។ ស្ថានទូតនិយាយថា ទាហានសហរដ្ឋអាមេរិកនៅមូលដ្ឋាននេះ ដើម្បីធ្វើសមយុទ្ធហ្វឹកហ្វឺន។

រដ្ឋមន្ត្រីការពារជាតិ លោក Diego Molano និយាយថា កងទ័ពរំដោះជាតិ ដែលជាក្រុមឧទ្ទាមនៅសេសសល់ច្រើនបំផុតរបស់ប្រទេសកូឡុំប៊ី ទំនងជាស្ថិតនៅក្រោយការវាយប្រហារនេះ ទោះបីជាលោកមិនបានផ្តល់ ភស្តុតាងដើម្បីបញ្ជាក់ការអះអាងនេះក៏ដោយ។

 

មតិយោបល់