ព័ត៌មានកីឡា

ហង្សក្រហមលុត Man City ចាស់ដៃ

ក្រុមហង្សក្រហម Liverpool ពិតជាលេងឡើងជើងយ៉ាងខ្លាំង នាពេលចុងក្រោយ​នេះ ដោយបន្តមកបំបាក់ក្រុមកំពូលតារាង Premier League មេឃខៀវ Manchester City ក្នុងការប្រកួតជើងទី១ UEFA Champion League ជើង​ទី១ ។

នេះពិតជារឿង គួរឲ្យភ្ញាក់ផ្អើលមួយ សម្រប់ក្រុមហង្សក្រហម Liverpool ដែលអាចយកឈ្នះយ៉ាងចាស់ដៃ លើក្រុម Manchester City ក្នុងលទ្ធផលមិន​ឲ្យតដៃបាន ៣-០ ។ ៣គ្រាប់របស់ Liverpool រកបានដោយការស៊ុតរបស់ខ្សែ​ប្រយុទ្ធកំពុងឡើងជើង Mohamed Salah នៅនាទីទី១២, កីឡាករ Alex Oxlade-Chamberlain នៅនាទីទី៣១ និងការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ​ស្បែកខ្មៅ Sadio Mane នៅនាទីទី៣១។ តាមរយ:លទ្ធផល ៣-០ នេះដែរ បង្ហាញឲ្យឃើញថា ក្រុមហង្សក្រហម Liverpool កំពុងតែមានទុន ៣គ្រាប់ក្នុង​ដៃ​ដើម្បីបកទៅកាន់ជើងទី២ នាទឹកដីរបស់ក្រុម Manchester City វិញ នៅសប្តាហ៍ក្រោយនេះ។

យ៉ាងណាក៍ដោយ Liverpool មានភាគរយខ្ពស់ ក្នងការ​​ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ថ្វីបើ Manchester City ជាក្រុម​ខ្លាំងក្នុងដីមែន តែមិនប្រាកដថា​ អាចយកឈ្នះយ៉ាងផុយស្រួលលើក្រុម Liverpool បានដូចនៅ Premier League ដែលធ្លាប់ឈ្នះ ៥-០ ឡើយ ព្រោះថា ពេលនេះ ហង្សក្រហម លេងឡើងជើងខ្លាំង ខណ:ការលេងនៅ Champion League វិញ គឺខ្លាំងមិនធម្មតាឡើយ។

ម្យ៉ាងវិញទៀតនោះ Liverpool គឺជាក្រុម​ដែលមានបទពិសោធន៍ច្រើន នៅ Champion League ជាងក្រុម Manchester City គ្រាន់តែប៉ុន្មានឆ្នាំចុងក្រោយនេះ ខកខានលេងពាននេះ ប៉ុណ្ណោះ។

https://www.youtube.com/watch?v=GwkyqfImlow

មតិយោបល់