ត្បូងឃ្មុំៈ មានករណីអគ្គិភ័យមួយបានឆាបឆេះបាល័ង្កព្រះ និងគ្រឿងសក្ការបូជាថ្វាយព្រះក្នុងព្រះវិហា ក្នុងវត្តសុវណ្ណបទុមវតី(ហៅវត្តរការឃ្នួច) បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិរការឃ្នួចជើង ឃុំជីគរ ស្រុកត្បូវឃ្មុំ ខេត្តត្បូងឃ្មុំ។
ខណៈដែលអគ្គិភ័យកំពុងឆាបឆេះនេះ គឺមានកិច្ចសហប្រតិបត្តិការអន្តរាគមន៍ជួយសង្រ្គោះ និងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង មកពីអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងអធិការដ្ឋាននគរបាលក្រុងសួងទើបគ្រប់គ្រងអគ្គិភ័យនេះ បានរលត់ទៅវិញទាំងស្រុង ដោយប្រើទឹកអស់ចំនួន៣ឡាន។
ក្នុងនោះក៏បណ្តាលឲ្យ រូបព្រះពុទ្ធបដិមាករថ្មីចំនួន៤អង្គ/ធំចំនួន៣អង្គ , តូច១អង្គ រោលសសរព្រះវហាចំនួន១ដើម,និងរោលផ្ទាំងគំនូរលើដំបូលព្រះវិហាប្រមាណ២០ភាគរយ និងឆេះកង្ហាហត្ថារីភ្ជួរជញ្ជាំងចំនួន៦គ្រឿង ។
ចំណែកមូលហេតុ បណ្តាលមកពីឆេះទៀនព្រះវស្សាដួលរលំទៅលើគំនទៀនព្រះវស្សាគរទុកចំនួន២០គូ ទើបបណ្តាលឲ្យឆាបឆេះតែម្តង៕
មតិយោបល់