ព័ត៌មានជាតិ

រវល់តែឈ្លោះគ្នា! ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះខ្ទេច..

កណ្តាល: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០១៨ នៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ប៊ី វាន់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ និងប្រពន្ធឈ្មោះ សឿន ងែត អាយុ២៤ឆ្នាំ មុខរបរមេផ្ទះ។

ការខូចខាតផ្ទះចំនួនមួយខ្នងទំហំ៥គុណ៦ សង់ខ្ពស់ពីដី សសរបេតុងធ្វើអំពីឈើ ប្រក់សង្ក័សីរនាបឬស្សី និងសម្ភារ:មួយចំនួន។

នៅមុនពេលកើតហេតុ ឈ្មោះ ប៊ី វ៉ាន់ បានឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៏នាំគ្នាចុះមកក្រោមផ្ទះបន្តិចក្រោយមកក៏លឺសំឡេងផ្ទុះនៅលើផ្ទះ រួចក៏ឃើញមានអណ្ដាតភ្លើងឆាបឆេះតែម្ដង។ ពេលនោះក៏មានការរាយការណ៍ពីលោកមេភូមិសុំកម្លាំងអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មកជួយពន្លត់ប្រើប្រាស់អស់ទឹកចំនួន២រថយន្តទើបរលត់ទាំងស្រុង។
ការសន្និដ្ឋាន បណ្តាលមកពីផ្ទុះកំប៉ុងចង្រ្កានហ្គាស៕

មតិយោបល់