ព័ត៌មានសុខភាព

សញ្ញាទាំងនេះព្រមានថា រាងកាយរបស់អ្នកកំពុងតែខ្វះកាល់ស្យូមធ្ងន់ធ្ងរ

កាល់ស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់បំផុត ដែលរាងកាយត្រូវការប្រើប្រាស់ចាំបាច់ជារៀងរាល់ថ្ងៃ ព្រោះវាមានតួនាទីរក្សាឆ្អឹង និងធ្មេញឲ្យរឹងមាំ ជាពិសេសកុមារដែស្ថិតនៅក្នុវ័យលូតលាស់តែម្តង។ តែទោះជាយ៉ាងណា ប្រសិនបើកង្វះកាល់ស្យូមវិញនោះ រាងកាយរបស់អ្នកអាចជួបនឹងផលលំបាកមួយចំនួន។

រមួលសាច់ដុំ
នៅពេលដែលអ្នកឧស្សហ៍ឈឺចាប់សាច់ដុំ ឬគេហៅថារមួលក្រពើ មានន័យថាកម្រិតកាល់ស្យូមនៅក្នុងរាងកាយរបស់អ្នក មានកម្រិតទាបពេក ជាពិសេសវាកើតឡើងត្រង់ភ្លៅ និងកំភួនជើង។ ហេតុនេះ អ្នកគួរតែព្យាយាមទទួលទានអាហារ ដែលសម្បូរសារធាតុកាល់ស្យូមឲ្យបានច្រើន។

ខ្សោយឆ្អឹង
ជាការពិតណាស់ កាល់ស្យូម គឺជាសារធាតុរ៉ែដ៏ចាំបាច់បំផុតក្នុងការជំរុញឲ្យឆ្អឹងលូតលាស់ និងមានសុខភាពល្អ។ ក៏ប៉ុន្តែ ប្រសិនបើកង្វះកាល់ស្យូម វាអាចបណ្តោលឲ្យខូចដង់ស៊ីតេឆ្អឹង និងបង្កើនហានិភ័យភ័យជំងឺពុក ឬបាក់ឆ្អឹងថែមទៀត។

ក្រចកផុយស្រួយ
ក្រចក ក៏ត្រូវការជាតិកាល់ស្យូម ដើម្បីឲ្យមានការលូតលាស់ និងរឹងមាំដូចជាឆ្អឹងដែរ។ ហេតុនេះ ប្រសិនបើមិនមានជាតិកាល់ស្យូមគ្រប់គ្រាន់ទេ ក្រចកនឹងក្លាយទៅជាផុយស្រួយ ជាមិនខាន។

ធ្មេញឆាប់ខូច
ដើម្បីរក្សាឲ្យធ្មេញមានភាពរឹងមាំល្អ អ្នកចាំបាច់ត្រូវតែបន្ថែមកាល់ស្យូមឲ្យបានគ្រប់គ្រាន់។ ផ្ទុយទៅវិញ ប្រសិនបើកង្វះសារធាតុរ៉ែមួយនេះ ធ្មេញនឹងឆាប់ខូច ហើយអាចប្រឈមនឹងបញ្ហាឆាប់ពុកធ្មេញថែមទៀត។

រដូវខុសប្រក្រតី
កង្វះជាតិកាល់ស្យូម ក៏អាចបណ្តោលឲ្យមានការឈឺចាប់ ហូរឈាមច្រើន និងវដ្តរដូវមិនទៀងដែរ។ លើសពីនេះ វាក៏អាចបណ្តោលឲ្យកើតមុន ឈឺក្បាល ឈឺទ្រូង ឈឺខ្នង បញ្ហាដំណេក អស់កម្លាំង និងតានតឹងក្នុងអារម្មណ៍….។

ខ្សោយចុះការចង់ចាំ
នៅពេលដែលរាងកាយធ្លាក់ចូលទៅក្នុងស្ថានភាពតានតឹងខ្លាំងពេក នឹងនាំឲ្យរំខានដល់ការចង់ចាំ ហើយនេះក៏ជារោគសញ្ញាមួយទៀតនៃកង្វះកាល់ស្យូមដូចគ្នា។ នៅពេលដែលអ្នកមិនមានការផ្តោតអារម្មណ៍ខ្ពស់ វាពិតជាពិបាកក្នុងការចង់ចាំអ្វីៗ ដែលអាចនាំឲ្យបាត់បង់ការចងចាំធ្ងន់ធ្ងរ៕

ដកស្រង់ពី៖ soha

មតិយោបល់