ព័ត៌មានជាតិ

តោខៀវ បរាជ័យក្រោម​ថ្វីជើងក្លិបបាតតារាង Crystal Palace (Video Inside)

អង់គ្លេស​៖ ក្លិបកៀកនឹងបាតតារាង Crystal Palace បានធ្វើ​ឲ្យ តោខៀវ Chelsea បាត់បង់ ៣ ពិន្ទុ បន្ទាប់ពីក្លិបមួយនេះ ទប់នឹង​វាយបក ​យកឈ្នះដោយគ្រាប់បាល់ អនហ្កោល ​១-០ ដែលធ្វើឡើងនៅ ពហុកីឡដ្ឋាន Selhurst Park ។​
គ្រាប់បាល់ដែលធ្វើ​ឲ្យ Crystal Palace ឈ្នះលើតោខៀវ គឺជាគ្រាប់បាល់ អនហ្កោលរបស់ Terry ដែលតែត​បំប៉ោងសំណាញ់ខ្លួន ​ខណៈ​ប្រទាញ់ប្រទង់ជាមួយនឹង កីឡាករ ក្លិប Crystal Palace នោះ ។​

បើទោះបីជាក្លិប Crystal Palace ស្ថិតនៅលេខរៀងទី ១៦ នៃតារាង ក៏ប៉ុន្តែ​ក្លិបមួយនេះ បាន​ធ្វើ​ឲ្យ តោខៀវ ពិបាក​ វាយលុក ជាខ្លាំង​ស្របពេលដែល ការប្រកួតនេះ ជាទឹកដីរបស់ ខ្លួនទៀតនោះ ។ តោខៀវ បាន​ភ្ញាក់ផ្អើល ម្តងៗដែរ ចំពោះការ​ទប់ និងវាយលុករបស់ Crystal Palace យប់មិញនេះ ។​

លទ្ធផល ចាញ់របស់តោខៀវ ១-០ ស្ទើតែបាត់បង់ឱកាស​គ្រប់គ្រង​កំពូលតារាងទៅហើយ ​ខណៈដែល មេឃខៀវ បានត្រឹមតែ​ស្មើ ១-១ ជាមួយនឹង Arsenal នោះ ៕​
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

terry_3110569

មតិយោបល់