ត្បូងឃ្មុំៈ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង វេលាម៉ោង២យប់ មានករណីអគ្គិភ័យឆាបឆេះរោងសិប្បកម្មរបស់ឈ្មោះ ត្រាយ ប៉េងសេង ភេទប្រុស អាយុ៥៧ ឆ្នាំ ចំណុចគីឡូម៉ែត្រលេខ៤១ ភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យខូចខាត រោងសិប្បកម្ម (ឡចំហុយជ័រកៅស៊ូក្រែប) ទំហំ ៣០គុណ៧០ ម៉ែត្រ ប្រមាណជា ៧០ភាគរយនិងអុសឈើកម្ពស់ ២ ទៅ ៣ ម៉ែត្រ សរុប ៣០០ ម៉ែត្រគូប ហើយមិនបង្កឲ្យរបួស ប៉ះពាល់ដល់អាយុជីវិតមនុស្ស និងផ្ទះសម្បែងប្រជាពលរដ្ឋនៅជិតខាងនោះឡើយ ។
តាមការបញ្ជាក់មូលហេតុពីកម្មករបានឲ្យដឹងថា អគ្គិភ័យដែលឆាបឆេះនេះមកពីគំនរអុសឈើនោះស្ងួតប៉ះនឹងឡចំហុយជ័រកំពុងដុតមានកំដៅក្តៅខ្លាំងបណ្តាលឲ្យឆាបឆេះតែម្តង ។ ព្រោះថាពេលដែលដឹកអុសមកម្តងៗ កម្មករចេះតែរើបោះពីលើរថយន្តនគរលើគ្នាដោយគ្មានសណ្តាប់ធ្នាប់ធ្លាក់រាលទៅជាប់នឹងជញ្ជាំងឡចំហុយជ័រកៅស៊ូដែលដុតស្ទើរតែ ២៤/២៤ ម៉ោង ។
ក្នុងគ្រោះថ្នាក់អគ្គិភ័យនោះ គឺលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យកម្លាំងនគរបាលស្រុកមេមត់បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សហការជាមួយរថយន្តពន្លត់អគ្គិភ័យស្រុកតំបែរ , រថយន្តស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំ និងមានជួយពន្លត់ពីរថយន្តទឹករបស់ក្រសួងអភិវឌ្ឍជនបទ (គិតជារាប់សិបដងឡាន) រហូតដល់ម៉ោង៩ និង ៥៥ នាទី ទើបរលត់ជាស្ថាពរ ៕
មតិយោបល់