ថ្វីបើក្រុម Burriram United កំពុងឈរលេខ៣ ក្នុងពូលG នៃពានរង្វាន់ Asia Champion League ក៍ដោយ តែក្រុមដែលមានមូលដ្ឋានមកពី ប្រទេសថៃមួយនេះ នៅមិនទាន់អស់សង្ឃឹមក្នុងការឡើងទៅកាន់វគ្គបន្ទាប់ទៀតឡើយ។
នៅសល់មួយប្រកួតចុងក្រោយនេះ គឺជាឱកាសសម្រាប់ក្រុម Burriram ហើយ ក្នុងការឆក់ឱកាសឡើងទៅកាន់វគ្គបន្ទាប់ទៀត ក្នុងនាមជាក្រុមតំណាងឲ្យប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែងណាស់ Burriram United នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Juju United នៅថ្ងៃទី ១៧ មេសា ខាងមុខនេះ ក្នុងការប្រកួតបញ្ចប់វគ្គចែកពូលចុងក្រោយនៃការប្រកួត Asia Champion League នេះ។
គិតត្រឹម ៥ ប្រកួតកន្លងមក ក្រុមថៃ មួយនេះ ឈ្នះ១ ស្មើ៣ និងចាញ់ ១ប្រកួត មាន៦ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមចិន Guangzhou Evergrande ៣ពិន្ទុ និងតាមពីក្រោយក្រុមជប៉ុន Cerezo Osaka ចំនួន២ពិន្ទុ។ ប្រកួតក្រោយនេះ Burriram ត្រូវការឈ្នះជាចាំបាច់ ក្នុងជំនួបជាមួយ Jeju United នេះ ខណៈ Guangzhou ត្រូវទទួលក្រុម Cerezo Osaka ដែលនេះគឺជាក្តីសង្ឃឹមមួយសម្រាប់ក្រុម Burriram ក្នុងការប្រជែងឡើងទៅកាន់វគ្គបន្តទៀត។
ដូច្នេះហើយ រង់ចាំមើលថា តើក្រុម Burriram United របស់ថៃមួយនេះ អាចយកឈ្នះក្រុម Jeju United ក្នុងការឡើងទៅកាន់វគ្គបន្ទាប់ទៀត ឬយ៉ាងណាវិញ។
មតិយោបល់