ក្លិបបាល់ទាត់ភ្នំពេញក្រោន បានធញវើការប្រកាសជាសាធារណៈនៅលើហ្វេសប៊ុកផ្លូវការថា ក្លិបបានសម្រេចតែងតាំងលោក Luis Fernando Andrade Vasconcellos Vitorino Da Silva ជាគ្រូបង្វឹកអ្នកចាំទីរបស់ក្រុមថ្នាលយុវជនភ្នំពេញក្រោន ។
គ្រូបង្វឹកជនជាតិប្រេសុីលរូបនេះ មានប្រវតិ្តជាអតីតគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា កាលពីឆ្នាំ ២០១៧ កន្លងទៅ ព្រមទាំងធ្លាប់បំពេញការងារនៅក្លិបបាល់ទាត់ Lanexang United របស់ឡាវពីឆ្នាំ ២០១៦ – ២០១៧ ខណៈដែលក្លិបនេះបានគ្រងតំណែងជាជើងឯកក្របខណ្ឌកំពូលប្រទេសឡាវ កាលពីឆ្នាំ ២០១៦ ផងដែរ ក្រៅពីនេះលោកក៏ធ្លាប់បំពេញការងារនៅតាមបណ្តាក្លិបមួយចំនួនទៀតនៅក្នុងប្រទេសប្រេសុីលដូចជា Bonsucesso FC (ឆ្នាំ២០១៦), ក្លិប Bangu AC (ពីឆ្នាំ២០១៤- ២០១៥) និងក្លិប Goytacaz FC (ឆ្នាំ២០១៣) ជាដើម ។
គួរំលឹកផងដែរថា បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយជម្រើសជាតិកម្ពុជា ប្អូនប្រុសរបស់លោក Leonardo Vitorino មិនបានទៅចូលរួមជាមួយក្រុមផ្សេងទៀតឡើយ ហើយក៏មិនបានចាកចេញពីប្រទេសកម្ពុជាដែរ ខណៈដែលមុននេះបន្តិច ភ្នំពេញក្រោន បានប្រកាសកែតតាំងជាគ្រូបង្វឹកយុវជនថ្នាលរបស់ខ្លួន៕
មតិយោបល់