ព័ត៌មានជាតិ

កូនដុតទៀនលេងក្នុងផ្ទះ ឆេះគ្មានសល់!..

បាត់ដំបង: មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង។
ហេតុការណ៍កើតឡើងកាលពីព្រឹក ថ្ងៃទី៥ ខែ មេសា ឆ្នាំ ២០១៨ ភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។
ម្ចាស់ផ្ទះឈ្មោះឡែម ឡោ ភេទស្រី អាយុ៥១ឆ្នាំ។

ផ្ទះទំហំ៤គុណ៦ម៉ែត្រ ខូចខាតសម្ភារ:មាន៖ ម៉ាស៊ីបូមទឹក១, ម៉ាស៊ីបាញ់ថ្នាំ២, ខ្សែកផ្លាកទីនទម្ងន់២ជីចំនួ១ខ្សែនិងសម្ភារ:មួយចំនួនទៀត។

តាមការបញ្ជាក់ពីមន្រ្តីមូលដ្ឋានបានឲ្យដឹងថា អគ្គិភ័យនេះកើតឡើងដោយមូលហេតុកូនរបស់ ម្ចាស់ផ្ទះដុតទៀនលេងក្នុងផ្ទះ៕

មតិយោបល់