ព័ត៌មានជាតិ

យុវជនម្នាក់ ត្រូវជនមិនស្គាល់មុខមួយក្រុម កាប់រងរបួសធ្ងន់!

​ព្រះវិហារ: លោកវរសេនីយ៍ឯក ឆយ បូរិន ស្នងការរងខេត្តព្រះវិហារ ទទួលផ្នែកសេនាធិការ បានប្រាប់ Post News ថា នៅវេលាម៉ោង១០យប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាមួយកើតឡើង
នៅចំណុចមុខវត្ត ទួលអណ្តែតស្ថិត ក្នុងភូមិ ជាំក្សាន្ត ឃុំ ជាំក្សាន្ត ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ។

បង្កដោយ ជនមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ ជិះម៉ូតូ១គ្រឿងកាន់កាំបិតគ្រប់ដៃស្ទាក់កាប់ទៅលើជនរងគ្រោះ ឈ្មោះ ងាវ ចាន់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ត្រពាំងធំ ឃុំ ជាំក្សាន្ត បណ្តាលឲ្យចំកំភួនដៃខាងស្តាំ រងរបួសធ្ងន់។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីបន្តនិតិវិធី៕

មតិយោបល់