ព័ត៌មានកីឡា

Klopp៖ យើងធ្វើបានល្អ តែកុំភ្លេចខ្លួនឲ្យសោះ

ក្រោយពីយកឈ្នះក្រុម Manchester City យ៉ាងចាស់ដៃ ៣-០ នៅ Champion League រួចមកលោក Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool បានដាស់តឿនកូនក្រុមរបស់លោក កុំឲ្យសប្បាយចិត្តភ្លេចខ្លួនចំ​ពោះជ័យជម្នះមួយនេះ។

ជាក់ស្តែងណាស់ ក្នុងកិច្ចសម្ភាសន៍ ជាមួយ BBC Sports ក្រោយពីចប់ការប្រកួត​រួចមកលោក Klopp ពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលដែលកូនក្រុមរបស់​លោក ធ្វើបានយ៉ាងល្អ ក្នុងការបំបាក់ក្រុម Manchester City យប់មិញនេះ។ លោក Klopp បាននិយាយថា៖ ពួកយើងធ្វើបានល្អណាស់ សម្រាប់ការប្រកួតថ្ងៃនេះ ថ្វីបើយើងធ្លាប់ឆ្លងកាត់ការប្រកួតមិនល្អកន្លងមក ជាមួយ Man City កាលនៅ Premier League តែការលេង Champion League វិញ យើងធ្វើបានល្អ ដោយមិនភ្លាត់ដូខមុនឡើយ។

យ៉ាងណាវិញ លោក Klopp បានដាស់តឿនកូនក្រុមរបស់លោក កុំឲ្យភ្លេចខ្លួន ក្នុងការប្រកួតជើងទី២ នៅទឹកដី​ក្រុម Manchester City ឲ្យសោះ ព្រោះថា ៣គ្រាប់ក្នុងដៃនេះ មិនទាន់សុវត្ថិភាព ១០០% ក្នុងការធានាកៅអី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយ ត្រូវបន្តធ្វើឲ្យបានល្អ នៅការប្រកួតជើងទី២ទៀត។

លោក Klopp បាននិយាយយ៉ាងមានន័យថា៖ ជ័យជម្នះ អាចធ្វើឲ្យយើងភ្លេចខ្លួន​បាន បើយើងសប្បាយចិត្តចំពោះជ័យជម្នះពេក ហើយការប្រកួតក្រោយ យើងលេង​ដោយមិនប្រុងប្រយ័ត្ននោះ ច្បាស់ណាស់ លទ្ធផលអាចនឹងមានការប្រែប្រួលជាក់​ជាមិនខានឡើយ។

មតិយោបល់