ភ្នំពេញៈ នៅវេលាម៉ោង០២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងម៉ូតូ Pass App មួយគ្រឿង បុកពីក្រោយរថយន្តចតចោលពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ទីតាំងស្ថិតត្រង់ម្តុំខាងកើតស្តុបវត្តឫស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបរម៉ូតូ Pass App មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HH-3651 ធ្វើ ដំណើរតាមបណ្តោយផ្លូវ១ខ្សែ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ម្តុំស្តុប វត្តឫស្សីសាញ់ ស្រាប់តែបុកពីក្រោយរថយន្តធុនធំមួយគ្រឿងពេញទំហឹង ដែលរថយន្តនេះឈប់ចតនៅលើដងផ្លូវ ដោយគ្មានបានដាក់ផ្លាកសញ្ញាអ្វីសម្គាល់ ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យភាគីម្ចាស់ម៉ូតូ Pass App រងរបួសធ្ងន់ ត្រូវបានគេដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។
បន្ទាប់ពីកើតហេតុភ្លាមៗ មិនទាន់ឃើញវត្តកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានមកនោះទេ ។ ចំណែកឯតៃកុងរថយន្តដែលឈប់នៅលើដងផ្លូវនោះ ក៏មិនឃើញនៅទីតាំងកន្លែងកើតហេតុនោះដែរ ។ ដោយមិនដឹងថា រថយន្តនេះ ឈប់ដោយសារមូលហេតុអីដែរ ។
ក្រុមងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់បានដឹងច្បាស់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ពេលកម្លាំង សមត្ថកិច្ចចុះមក មានចំណាត់ការយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕
មតិយោបល់