ព័ត៌មានជាតិ

(មានវីដេអូ) ឆក់កាបូបនៅខណ្ឌ ៧មករាមិនបានសម្រេច ប៉ុន្តែជនរងគ្រោះរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ជាង ១០យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ មានករណីឆក់កាបូបមួយ បានកើតឡើង បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូបោកក្បាលរងរបួសធ្ងន់។

បើតាមសាក្សីបានឲ្យដឹងថា ហេតុការណ៍បានកើតឡើងនៅម្តុំការ៉ាស់សាំង តូតាល់ កែងផ្លូវនាងគង្ហីង សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដោយជនសង្ស័យមានគ្នា ០២នាក់ ជិះម៉ូតូឌ្រីមសង់ មកពីក្រោយជនរងគ្រោះដែលកំពុងជិះម៉ូតូម៉ាក អាយខនម្នាក់ឯង តែដោយកាបូបជនរងគ្រោះមាំ ក៏បណ្តាលឲ្យដួលម៉ូតូ។

សាក្សីបន្ថែមថា ដោយឆក់ពុំបានសម្រេច ហើយជនរងគ្រោះដួលម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរផ្សេងទៀតនោះ ជនសង្ស័យក៏បន្ថែមល្បឿនគេចខ្លួនដោយសុវត្ថិភាព។ ស្រ្តីជាជនរងគ្រោះ ត្រូវបានកម្លាំងអាវុធហត្ថល្បាតប្រទះឃើញ ក៏ទាក់ទងហៅរថយន្តសង្គ្រោះឯកជន ដឹកទៅព្យាបាលផងដែរ៕

មតិយោបល់