ព័ត៌មានជាតិ

​ហ៊ីយ៉ាន់ដាយបុកគោយន្ត របួសធ្ងន់ម្នាក់!

ពោធិ៍សាត់: នៅវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ទី០៥ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងគោយន្តកន្ត្រៃ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២១៣-២១៤ មុខសិប្បកម្មឡឥដ្ឋ ជាហេង ឡុង នៅក្នុងភូមិដើមច្រេស ឃុំបឹងខ្នារ ខេត្តពោធិ៍សាត់។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-7307 បើកបរដោយឈ្មោះ គង់ គឹមយ៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអង្រ្កង ឃុំស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបុកជាមួយគោយន្តកន្ត្រៃសន្តោងរ៉ឺម៉ក អ្នកបើកបរឈ្មោះ យ៉ាន គុណខេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិទួលទទឹង ឃុំតាណេ ស្រុកបាកាន ខេត្តពោធិ៍សាត់ បើកឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឲ្យអ្នករួមដំណើរឈ្មោះ វាសនា កល្យាណ ភេទប្រុស អាយុ៤៧ឆ្នាំ ត្រូវជាឪពុករបួសធ្ងន់។

បច្ចុប្បន្ន អ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកបាកាន។ ចំណែកគោយន្តនិងរថយន្តយកមករក្សាទុកនៅប៉ុស្តិ៍បឹងខ្នារ៕

មតិយោបល់