(វ៉ាស៉ីនតោន)៖ អគ្គមេបញ្ជាការនៃទីបញ្ជាការកណ្ដាលកងទ័ពអាមេរិក ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា នាយឧត្តមសេនីយ៍ Frank McKenzie បានប្រាប់សភាអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា យោធាអាហ្គានីស្ថាន «ប្រាកដជានឹងដួលរលំ» ដោយគ្មានការគាំទ្រពីអាមេរិកបន្តទៀត នៅក្រោយពេលដែលកងទ័ពអាមេរិក ទាំងអស់ត្រូវបានដកចេញ។
នាយឧត្តមសេនីយ៍ Frank McKenzie បាននិយាយថាលោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់រដ្ឋាភិបាលអាហ្គានីស្ថាន ក្នុងការការពារស្ថានទូតអាមេរិកប្រចាំនៅទីក្រុងកាប៊ុល។ «នៅពេលដែលកងទ័ពអាមេរិកទាំងអស់ ត្រូវបានដកចេញពីប្រទេសអាហ្គានីស្ថាន ការព្រួយបារម្ភរបស់ខ្ញុំ គឺសមត្ថភាពរបស់អាហ្គានីស្ថានដើម្បីឈរជើង ហើយថាតើពួកគេអាចបន្តរក្សាទុក និងបញ្ជាយន្តហោះរបស់ពួកគេ ដោយគ្មានការដឹកនាំ និងជំនួយហិរញ្ញវត្ថុពីសហរដ្ឋអាមេរិកទៀតដែរ ឬយ៉ាងណា»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក McKenzie។
លោកប្រធានាធិបតី ចូ បៃដិន បានសម្រេចថាកងទ័ពអាមេរិកទាំងអស់ត្រូវបានដកចេញពីប្រទេសអាហ្គានីស្ថាននៅត្រឹមថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ៕
Reuters៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
មតិយោបល់