ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារដែនអាកាស ផ្ដាច់ជីវិតជនជាតិប៉ាឡេស្ទីន នៅតាមព្រំដែនហ្គាហ្សា

អ៊ីស្រាអែលៈ ករណីវាយឆ្មក់តាមអាកាសមួយរបស់អ៊ីស្រាអែល បានសម្លាប់អ្នកតវ៉ាប៉ាឡេស្ទីនម្នាក់ នៅក្បែរព្រំដែនហ្គាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។

នាពេលថ្មីៗនេះ ទើបតែមានជនប៉ាឡេស្ទីនម្នាក់ បានរងរបួសក្នុងអំឡុងពេលបាតុកម្ម​កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ហើយក៏បានស្លាប់ ដោយសាររបួសធ្ងន់បន្ទាប់ពីត្រូវបានបាញ់ប្រហារ ដោយទាហានអ៊ីស្រាអែល។

ការតវ៉ាដ៏ធំមួយហៅថា «ការវិលត្រឡប់មកវិញដ៏អស្ចារ្យ» ត្រូវបានរៀបចំឡើងដោយក្រុមសង្គមស៊ីវិល និងក៏មានការគាំទ្រដោយក្រុមនយោបាយទាំងអស់ ដើម្បីអំពាវនាវឲ្យមានការទទួលបានសិទ្ធិត្រលប់ទៅវិញនៃជនភៀសខ្លួនប៉ាឡេស្ទីន។

ដោយចលនាតវ៉ានេះ បានចាប់ផ្តើមនៅថ្ងៃទិវាដីធ្លី ដែលជាព្រឹត្តិការណ៍មួយរំឭកដល់ប្រជាពលរដ្ឋប៉ាឡេស្ទីន ៦ នាក់ ត្រូវបានបាញ់សម្លាប់ពីសំណាក់កងកម្លាំងអ៊ីស្រាអែល បន្ទាប់ពីបានតវ៉ាចំពោះការរឹបអូសយកដីរបស់ប៉ាឡេស្ទីនដ៏ធំ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៧៦កន្លងទៅ៕

មតិយោបល់