ព្រះសីហនុៈ រឿងរ៉ាវដ៏មិនគួរឲ្យនឹកស្មានមួយបានកើតឡើង ក្រោយពីកើតមានករណីអគ្គិភ័យបានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ជាបន្តបន្ទាប់ បណ្តាលឲ្យខូចខាតទាំងស្រុងតែម្តង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៥និង៥នាទីទៀបភ្លឺ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រុមទី១៨ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុង ខេត្តព្រះសីហនុ។
ម្ចាស់ផ្ទះរងគ្រោះទីមានឈ្មោះ យិន ធី ភេទប្រុស អាយុ៥៤ឆ្នាំ ឆេះអស់ផ្ទះចំនួន២ ធ្វើឡើងពីឈើលើច្មក្រោម និងខូចខាតសម្ភារៈទាំងស្រុង និងម្ចាស់ទី២ឈ្មោះ ម៉ែន សីហា ហៅធ្លូ ភេទប្រុស អាយុ២៨ឆ្នាំ បាត់បង់ផ្ទះទាំងស្រុង។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីខាងលើនេះ នូវពុំទាន់ដឹងអំពីមូលហេតុ នៃការឆេះច្បាស់នៅឡើយទេ ហើយសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្តនៃការឆាបឆេះ៕










មតិយោបល់