ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រារួចទៅបង់ត្រីម្នាក់ឯង បណ្ដាលឲ្យរអិលជើងធ្លាក់ចូលក្នុងស្រះទឹកលង់ស្លាប់

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៧​និង​១៥​ នាទី​ មាន​ករណី​មនុស្ស​លង់ទឹក​ស្លាប់​ ០១​លើក​ ត្រង់​ចំណុច​ភូមិ​ចម្ការ​តា​ប៊ុ​ន​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ស៊ន​ ស៊ា​ត​ ភេទ​ប្រុស​ អាយុ​ ៥៨​ឆ្នាំ​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​ មុខរបរ​ធ្វើស្រែ​ ស្នាក់​នៅ​តែ​ម្នាក់ឯង​ គ្មាន​សាច់ញាតិ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​លង់ទឹក​ស្រះ​នៅ​ខាងក្រោយ​ផ្ទះ​ពេល​ដែល​ផឹកស្រា​ស្រវឹង​រួច​ទៅ​បង់​ត្រី​តែ​ម្នាក់ឯង​បណ្ដាល​ឲ្យ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ស្រះ​ទឹក​។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​ សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​ជន​គ្រោះ​ឈ្មោះ​ ស៊ន​ ស៊ា​ត​ ពិតជា​ចងក​សម្លាប់​ខ្លួន​ស្លាប់​ពិតប្រាកដ​មែន​ ។​ ​បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​រួចរាល់​ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់