ព័ត៌មានកីឡា

UEFA បង្ហាញឈ្មោះកីឡាករ ១១ រូប ដែលល្អបំផុតប្រចាំសប្តាហ៍តែមិនមានវត្តមាន Lionel Messi

ក្រោយពីការប្រកួត​ UEFA Champion League វគ្គ ៨ក្រុមចុងក្រោយ ជើងទី១ បានបញ្ចប់សព្វគ្រប់រួចមក UEFA បានសម្រាំង កីឡាករល្អទាំង ១១ រូប តែបែរជា​មិនមានឈ្មោះ របស់កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ក្នុងនោះឡើយ។

ជាក់ស្តែងណាស់ នៅក្នុង Page ផ្ទាលរបស់ UEFA បានជ្រើសរើសកីឡាករទាំង ១១ រូប សម្រាប់ធ្វើជា Team of the week របស់ UEFA ដែលកីឡាករទាំងអស់នេះដែរ បានជ្រើសចេញពីក្លិប៥ផ្សេងគ្នា។ ក្នុងនោះដែរ ក្រុម Real Madrid មានកីឡាករ ៣រូប រួមមាន Cristiano Ronaldo, Daniel Cavarjal និង Marcelo, រីឯ Liverpool ក៍មាន ៣រូបដែរ រួមមាន Loris Karius, Alex-Oxlade Chamberlian និង Mohamed Salah ,ក្រុម Barcelona មាន ២រូប គឺកីឡាករ Gerrard Pique និង Luis Suarez , ក្រុម Bayern Munich មាន២រូបដែរ Frank Ribery និង Thiago Alcantara ខណ:ក្រុមបរាជ័យ Sevilla ក៍មានកីឡាករម្នាក់ជាប់ក្នុងនោះដែរ គឺកីឡាករ Pablo Sarabia ។

យ៉ាងណាវិញ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បែរជាមិនមានឈ្មោះ ឡើយ ខណ:តំណែងរបស់កីឡាករឆ្នើមរូបនេះ ត្រូវបាន Mohamed Salah ដណ្តើម​យកបាត់។
ខាងក្រោមនេះ គឺជាកីឡាករ ១១នាក់ដំបូងរបស់ UEFA ដោយប្រើប្រាស់ទម្រង់​លេង ៣-៤-៣។

អ្នកចាំទី
Loris Karius ( Liverpool )
ខ្សែការពារ
Marcelo ( Real Madrid )
Daniel Cavarjal ( Real Madrid )
Gerrard Pique ( Barcelona )
ខ្សែបម្រើ
Frank Ribery ( Bayern Munich )
Thiago Alcantara ( Bayern Munich )
Alex-Oxlade Chamberlian ( Liverpool )
Pablo Sarabia ( Sevilla )
ខ្សែប្រយុទ្ធ
Luis Suarez ( Barcelona )
Mohamed Salah ( Liverpool )
Cristiano Ronaldo ( Real Madrid )

មតិយោបល់