ព័ត៌មានសុខភាព

មិននឹកស្មានសោះ ដើរជើងទទេក៏ផ្តល់ប្រយោជន៍សម្រាប់សុខភាពដែរ

តើអ្នកមានធ្លាប់គិតទេ ការដើរជើងទទេ គឺជាទម្លាប់ដ៏ល្អសម្រាប់សុខភាព? មនុស្សភាគច្រើនយល់ថា ការដើរជើងទទេ អាចបណ្តោលឲ្យត្រូវរបួស ឬងាយនឹងឆ្លងមេរោគ។ ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្របានបង្ហាញថា ប្រសិនបើអ្នកមានការប្រុងប្រយ័ត្ន មេរោគមិនអាចឆ្លងនោះទេ ហើយថែមទាំងអាចផ្តល់អត្ថប្រយោជន៍មួយចំនួនចំពោះសុខភាពថែមទៀត។

អាចព្យាបាលបញ្ហាគេងមិនលក់
អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការដើរដោយជើងទទេ ជាពិសេសនៅលើស្មៅ អាចធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់។ នេះជាមូលហេតុ ដែលធ្វើឲ្យអ្នកមានសុខភាពល្អ ហើយថែមទាំងអាចព្យាបាលបញ្ហាគេងមិនលក់ផងដែរ។

ជួយឲ្យឈាមរត់បានល្អ
ការដើរដោយជើងទទេ អាចធ្វើឲ្យប្រព័ន្ធសរសៃប្រសាទមានភាពស្ងប់ស្ងាត់ និងឈាមរត់បានល្អ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាសរសៃវ៉ែន ឬជំងឺទឹកនោមផ្អែម ព្រោះមនុស្សទាំងនេះកំពុងតែមានសរសៃឈាមទន់ខ្សោយ។

នៅពេលដែលជើងរបស់យើងមានទំនាក់ទំនងផ្ទាល់ជាមួយនឹងផែនដី វាអាចជួយរំញោចដល់ការតភ្ជាប់សរសៃប្រសាទ ដែលអនុញ្ញាតឲ្យរាងកាយមានតុល្យភាព ជាពិសេសមនុស្សវ័យចំណាស់។

ពង្រឹងប្រព័ន្ធភាពស៊ាំ
ការដើរជើងទទេ អាចធ្វើឲ្យប្រសើរឡើងនូវគុណភាព និងបរិមាណនៃកោសិកាឈាមក្រហម ដែលមានសារៈសំខាន់បំផុតក្នុងការរក្សាប្រព័ន្ធភាពស៊ាំ ឲ្យកាន់តែរឹងមាំ។

បង្កើនថាមពល
អត្ថប្រយោជន៍ដ៏សំខាន់មួយទៀតនៃការដើរជើងទទេ ជាន់ផ្ទាល់នឹងផែនដី គឺអាចជួយបង្កើនថាមពលនៅក្នុងរាងកាយ។ ដូច្នេះ ការដើរជើងទទេ ត្រូវបានគេចាត់ទុកជាទម្លាប់ ដែលល្អបំផុតសម្រាប់សុខភាព។

ក៏ប៉ុន្តែ ក្រោយពេលដើរជើងទទេ អ្នកកុំភ្លេចលាងសម្អាតជើងឲ្យបានត្រឹមត្រូវផង ព្រោះនៅលើដីមានផ្ទុកមេរោគជាច្រើនដែលយើងមើលមិនឃើញឡើយ ហើយវាអាចប្រសិនបើអ្នកមិនបានធ្វើអនាម័យ៕

ដកស្រង់ពី៖ soha

មតិយោបល់