ព្រះសីហនុៈ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅវេលាម៉ោង១១”៣០នាទី នៅស្នងការនគរបាល ខេត្តព្រះសីហនុ ដោយមានការអនុញ្ញាត ពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការងនិងជាប្រធាន ការិយាល័យ កណ្ដាល នគរបាលព្រហ្មទណ្ឌ ជាតំណាងគណៈស្នងការ បានប្រគល់ ម៉ូតូប្រដេញ ចំនួន២គ្រឿង ដល់អធិការនគរបាលស្រុក ព្រៃនប់១គ្រឿង និងអធិការនគរបាល ស្រុកកំពង់សិលា១គ្រឿង ។
លោកបន្ថែមទៀតថា អធិការនគរបាលស្រុកព្រៃនប់ ចំនួន២គ្រឿង និងអធិការនគរបាលស្រុក កំពង់សិលាចំនួន២គ្រឿង និងប្រគល់ខោអាវភ្លៀង ចំនួន២២ សម្រាប់ (អធិការនគរបាលស្រុក ព្រៃនប់ចំនួន១៦ សម្រាប់ដល់ អធិការ នគរបាល ស្រុកកំពង់សិលា ចំនួន៦សម្រាប់ដើម្បី បំរើការងាជំនាញ បង្ការទប់ស្កាត់បទល្មើស ទូទៅក្នុងមូលដ្ឋានរបស់ខ្លួន ។
នេះគឺជាអំណោយ ដ៏ថ្លៃថ្លាបំផុត របស់ឯកឧត្តមស្នងការនិង លោកជំទាវ រួមជាមួយគណៈស្នងការ តែងតែ យកចិត្តទុកដាក់ លះបង់ថវិកាផ្ទាល់ខ្លួន និងមួយចំនួនទៀត បានមកពីសប្បុរសជន ផ្តល់មធ្យោបាយ សម្ភារៈ ជាច្រើនទៀត ដើម្បីបំរើការងាជំនាញ ដល់កងកម្លាំងនគរបាលខេត្ត ។
កម្លាំងនគរបាល ព្រះសីហនុទាំងអស់សូមថ្លែងអំណរគុណ គោរពជូនពរ លោក ជួន ណារិន្ទ និងលោកជំទាវ រូមឯកឧត្តមអស់លោកគណៈស្នងការ និង សប្បុរសជនទាំង អស់ជួបតែពុទ្ធពរ ទាំង៤ប្រការ កុំបីឃ្លាងឃ្លៀតឡើយ ៕
មតិយោបល់