ព័ត៌មានជាតិ

មានករណីក្មេងស្ទាវស្រីប្រុស ២ក្រុម បានធ្វើសកម្មភាពជិះម៉ូតូដេញវ៉ៃគ្នា ផ្អើលពេញផ្លូវ នៅខណ្ឌ៧មករា

ភ្នំពេញ: (ព័ត៌មានបឋម) កាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ១៦១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីក្មេងស្ទាវ ២ក្រុម ស្រីប្រុស បានធ្វើសកម្មភាពជិះម៉ូតូដេញវ៉ៃគ្នា ផ្អើលដល់សមត្ថកិច្ចចុះមកដល់អន្តរាគមន៍ នាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី២ ដើម្បីធ្វើការសាកសួរ។

មូលហេតុ៖ មិនទាន់ដឹង។

សម្រាប់ព័ត៌មានបន្ថែម Post News និងផ្សាយជូនពេលក្រោយ៕

មតិយោបល់