ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នា ស្លាប់ ២នាក់ ក្នុងនោះមានមន្ត្រីនគរបាលពន្លត់អគ្គិភ័យម្នាក់ និងរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង​ ២០​ និង​ ៤០នាទីយប់ថ្ងៃទី២៣ ខែសីហា​ ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់
នៅលើផ្លូវជាតិលេខ៥ ​ត្រង់ចំណុចខាងត្បូងផ្លូវចូលស្នងការដ្ឋាន៦០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ។

តាមសមត្ថកិច្ច ម៉ូតូបង្កម៉ាក ហុងដាវ៉េវ ពាក់លេខ 1A-0633 បើកបរដោយឈ្មោះ វ៉ឺង វ៉ាន់ ប្រុសអាយុ ២៤ឆ្នាំ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ (ស្លាប់ ) បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ជាមួយល្បឿនយ៉ាងលឿន សង្ស័យស្រវឹងស្រា បានបើកវ៉ារថយន្តធំ ក៏ទៅបុកម៉ូតូម៉ាក​ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់លេខ បន្ទាយមានជ័យ1A- 0805 បើកបរក្នុងទិសដៅពីត្បួងទៅជើង​ បើកដោយឈ្មោះ ជួន សុគន្ធ ប្រុស អាយុ ២៦ឆ្នាំ ជាមន្ត្រីនគរបាលពន្លត់អគ្គិភ័យ រស់នៅភូមិប្រឡាយហ្លួងក្រោម ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ( ស្លាប់ ) និងរួមដំណើរ ឈ្មោះ ឆុំ ចិន ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា (របួសធ្ងន់) ចំណែកឯម៉ូតូខូចខាតទាំងសងខាង។

​ករណីនេះ សមត្ថកិច្ចបានឲ្យដឹងថា ដោយសារម៉ូតូ​ ម៉ាក​ ហុងដា​ វ៉េវ ​បើកល្បឿនលឿន សង្ស័យស្រវឹង ហើយបានបើកវ៉ារថយន្ត ក្នុងស្ថាន​ភាពគ្រោះថ្នាក់​៕

មតិយោបល់