ព័ត៌មានជាតិ

ចូលចាប់មាន់នៅក្នុងទ្រុងដែក ឆក់ខ្សែភ្លើងស្លាប់!

ព្រះវិហារៈ លោកអធិការស្រុកជាំក្សាន្ត បានប្រាប់ Post News ថា នៅវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ដោយសារឆក់ខ្សែភ្លើងស្លាប់ដោយខ្លួនឯង ខណៈជនរងគ្រោះកំពុងតែចាប់មាន់នៅក្នុងទ្រុងដែក ដោយយកដៃកាន់ជាប់នឹងទ្រុងដែកនៅចំណុចក្រោយផ្ទះ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះ សៀង រក្សា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករបោចមាន់ បច្ចុប្បន្នរស់នៅភូមិរំដេង ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្ដរមានជ័យ។ ឪពុកឈ្មោះ សេន សៀង អាយុ៥១ឆ្នាំ មុខរបរ កម្មករ ម្ដាយឈ្មោះ សាំង ចាន់ អាយុ៤៦ឆ្នាំ មុខរបរ កសិករ។

ចំពោះសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតជនរងគ្រោះវិញ៕

មតិយោបល់