ព័ត៌មានជាតិ

ខ្លាំងម៉េស! ឪកូន២នាក់ អាងខ្លួនជានគរបាល ខឹងអ្នកភូមិចាក់ធុងបាស់លឺ ស្រែកជេវាយគេរបួស៤នាក់!

ភ្នំពេញៈ អំពើហិង្សាមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់បានទើបនឹងទិញធុងបាស់ថ្មី ទុកសម្រាប់ចូលឆ្នាំថ្មី ហើយក៏បានបើកសាកសម្លេងស្រាប់តែឪពុកកូន២នាក់នៅផ្ទះជិតគ្នាដែលគេស្គាល់ថាជាមន្ត្រីនគរបាលបានស្រែកជេរប្រមាថ ហើយបង្កជាជម្លោះហិង្សាវាយបណ្តាលឲ្យភាគីខាងចាក់បាស់ របួសទាំងគ្រួសារ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅផ្ទះលេខ១០៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមួយគ្រួសារទី១ឈ្មោះ ធិន បែក អាយុ៥៨ឆ្នាំ មុខរបររត់ឌុប មានប្រពន្ធឈ្មោះ សួស ពៅ អាយុ៥៥ឆ្នាំ មុខរបរលក់ដូ និងកូនស្រីឈ្មោះ ធិន ស្រីនៀង អាយុ៣០ឆ្នាំ មុខរបរមេផ្ទះមានប្តី ឈ្មោះ រីរស្មី អាយុ២៥ឆ្នាំ អ្នកទាំងអស់គ្នាស្នាក់នៅផ្ទះលេខ១០៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ។

ចំណែកបុរសបង្កឈ្មោះ វុទ្ធី ភេទប្រុស អាយុជាង៥០ឆ្នាំ មុខរបរមន្ត្រីនគរបាលចរាចរណ៍រាជធានី។ ចំណែកកូនឈ្មោះ ឆៃ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ មុខរបរជាមន្ត្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្នាក់ផ្ទះជាប់របងតែមួយនឹឹងជនរងគ្រោះ។

បើតាមឈ្មោះធិន ស្រីនៀង បានឲ្យដឹងថា នៅមុនពេលកើតហេតុប្តីរបស់គាត់ទើបនិងទិញធុងបាស់ដើម្បីទុកចាក់ស្តាប់ពេលចូលឆ្នាំខាងមុខនេះ ហើយក៏បានបើកសាក ខណៈកំពុងស្តាប់បាន៥ទៅ៦បទស្រាប់តែ បុរសម្នាក់នៅផ្ទះជាប់គ្នា ដែលគេស្គាល់ថាជាមន្ត្រីនគរបាល បានស្រែកជេរប្រមាថថា ហែងបើកមើលអញផង អញថ្លង់ណាស់ ពេលនោះប្តីរបស់គាត់ក៏បានស្រែកថាខ្ញុំបើកសាកបាស់បន្តិចទេ តែបុរសជាមន្ត្រីនគរបាលនោះនៅតែបន្តជេរទើបគាត់ទ្រាំលែងបានទើបជេរចិញ រហូតបង្កហិង្សាបុរសជាមន្ត្រីនគរបាលរួមទាំងឪពុកម្នាក់ទៀតជាមន្ត្រីនគរបាលចរាចរណ៍ បានរត់មកព្រួតវាយ ឃើញដូចនោះរូបគាត់ជាប្រពន្ធក៏រត់ទៅឃាត់និងឪពុកម្តាយចាស់ៗមកជួយគាត់ទៀតធ្វើឲ្យរងរបួសទាំង៤នាក់ឪពុកម្តាយកូនប៉ោងមុខបែកក្បាល។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី តែដោយសារតែដោះស្រាយមិនចេញទើបបញ្ជូនទៅអធិការនគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្ត៕

មតិយោបល់