ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! ផឹកចំស្រាកំរោង បុរសម្នាក់ បើករថយន្តបុកបារ៉ាសប៉ូលិសទាំងយប់

ភ្នំពេញ: កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវម៉ៅសេទុងទល់មុខផ្សាម៉ុងឌីយ៉ាល សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿង បើកបុកបារ៉ាសប៉ូលិស សំណាងល្អ មិនមានអ្នករងរបួសនោះទេ។

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ សមត្ថកិច្ច បានដាក់គោលដៅ រឹតបណ្តឹងច្បាប់ចរាចរណ៍ ឆែកឆេរអាវុធជាតិផ្ទុះ និងវាស់ជាតិអាកុល ពេលនោះ ស្រាប់តែឃើញបុរសចំណាស់ម្នាក់ ស្រវឹងស្រា បើករថយន្តម៉ាក MATRIX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-6965 ក៏ហៅឲ្យឈប់តែមិនឈប់ បើកបន្តទៅបុកបារ៉ាសប៉ូលិស ទើបសមត្ថកិច្ចព្យាយាមរត់ ដេញតាមពីក្រោយ ក៏ព្រមឈប់។

ភ្លាមៗនោះ តៃកុង ត្រូវយកទៅផ្លុំជាតិអាកុល ឃើញបរិមាណចេញជាតិស្រវឹងចំនួន ០.៨៧ ក្នុងមួយមីលីលីត្រខ្យល់ ក៏ត្រូវឃាត់ខ្លួន និងយកទាំងរថយន្ត ទៅរក្សាទុកនៅអធិការខណ្ឌទួលគោកទុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕

មតិយោបល់