ព័ត៌មានជាតិ

ឪពុកចុងចាប់រំលោភកូនស្រីជាច្រើនលើក បែកការណ៍រត់គេចខ្លួនបាត់ស្រមោល!

​រតនគិរី: នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨បានទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះថា កូនស្រីរបស់ខ្លួនត្រូវឪពុកចុង ចាប់រំលោភសេពសន្ថវ:បានសម្រេចជាច្រើនលើក ពេលប្រពន្ធតាមទាន់កំពុងតែរំលោភក្បែរគុម្ពចេក ក៏លើកខោរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ក្នុងចម្ការម្រេចក្បែរ គុម្ពចេក ភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតន:គិរី។

ជនសង្ស័យមានឈ្មោះ នួន សាំង ភេទប្រុស អាយុ៤៦ឆ្នាំ មានស្រុកកំណើតភូមិផ្សារដំបង ឃុំដើមដូង ស្រុកទូកមាស ខេត្តកំពត មកស្នាក់នៅធ្វើចម្ការក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស-ច-ន អាយុ១១ឆ្នាំ។

បន្ទាប់ពីទទួលបណ្តឹងកម្លាំងជំនាញ បានចុះទៅពិនិត្យកន្លែងកើតហេតុ និងនាំយកជនរងគ្រោះទៅពិនិត្យធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ បង្អែកខេត្ត។
បច្ចុប្បន្ន សមត្ថកិច្ចបានកំពុងធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសទៅតាមច្បាប់៕

មតិយោបល់