ព័ត៌មានជាតិ

ភ្លៀងធ្លាក់ខ្លាំងហើយបើកលឿនទៀត បុកម៉ូតូស្លាប់២នាក់ប្តីប្រពន្ធយ៉ាងអាណោចអាធ័ម!

សៀមរាប: លោកអធិការស្រុកពួក បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលឲ្យប្តីប្រពន្ធ២នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃសៅរ៍ ០៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

រថយន្តម៉ាកកូរ៉េ ប្រភេទ១តោន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2D- 7560 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរពីលិចទៅកើត ត្រូវបានម៉ូតូម៉ាកហុងដា ធុន១១០ ពណ៌ក្រហម ពាក់ស្លាកលេខ1C 7950 បើកបរដោយឈ្មោះ យ៉េន ភេទប្រុស អាយុប្រហែល៥៧ឆ្នាំ រស់នៅម្ដុំវត្តឥន្ទកោសា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកបរពីកើតទៅលិច ឌុបប្រពន្ធឈ្មោះ ច្រិប អាយុប្រហែល៥៦ឆ្នាំ បណ្តាលឲ្យស្លាប់ ទាំង២នាក់នៅនឹងកន្លែងតែម្តង។

មូលហេតុ រថយន្តកូរ៉េ បើកក្នុងល្បឿនលឿន ក្នុងស្ថានភាពមានភ្លៀងធ្លាក់ ហើយរអិលកង់រេចង្កូតមកបុកម៉ូតូ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានធ្វើការវាស់វែង និងដកហូតវត្ថុតាង យកមករក្សារទុក៕

មតិយោបល់