ព្រះសីហនុៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងអស់ចំនួន៣ខ្នង យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទីត្រង់ទី៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រោយសាលាបឋមសិក្សាសម្តេច ជា សុីម ស្ថិតក្រុមទី៩ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆេះបំផ្លាញផ្ទះចំនួន៣ខ្នង ដែលមានម្ចាស់ផ្សេងគ្នា និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង អស់ទឹកចំនួន៨ឡាន រួមមានរថយន្តពន្លត់អគ្គិភ័យ អ.ហ ខេត្ត១គ្រឿង អស់ទឹក២ឡាន , រថយន្តពន្លត់អគ្គិភ័យស្នងការនគរបាលខេត្ត២គ្រឿង អស់ទឹក ៤ឡាន និងរថយន្តពន្លត់អគ្គិភ័យកំពង់ផែស្វយ័ត២គ្រឿង អស់ទឹក២ឡាន ហើយអគ្គិភ័យនេះបណ្តាលមកពី ឆ្លងចរន្តអគ្គីសនី (ទុស្សេខ្សែភ្លើង) ចេញពីផ្ទះទី១ ទើបបណ្តាលឲ្យឆាបឆេះបែបនេះតែម្តង៕






មតិយោបល់