កណ្តាលៈ នៅវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពអណ្តែតទឹក នៅច្រាំងមាត់ទន្លេមេគង្គចំណុចដីឈ្មោះ ប៉ោង ឡាង ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ហ៊ាន ផល្លា ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះលេខ១២៥ ផ្លូវលំ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនពេលកើតហេតុ មានប្រជាពលរដ្ឋមានឈ្មោះ ប៉ាន់ ប៉េង ភេទប្រុសអាយុ៥០ឆ្នាំ មានទីលំនៅ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល គាត់បានដើរទៅបត់ជើង នៅមាត់ច្រាំងទន្លេក៏មានក្លិនស្អុយភាយៗក៏បានឈរមើលពីលើច្រាំងមាត់ទន្លេ ទៅហើយគាត់ក៏បានឃើញសាកសព នៅមាត់ទឹក។ ហើយបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុក នគរបាលប៉ុស្តិ៍ពាមឧកញ៉ាអុង មកកន្លែងកើតហេតុ។
កម្លាំងការិយាល័យជំនាញខេត្ត ស្រុក ប៉ុស្តិ៍ក្រុមប្រឹក្សាឃុំ ភូមិ និងវេជ្ជបណ្ឌិតផ្នែកបច្ចេកទេស មន្ទីរពេទ្យបង្អែកស្រុក ធ្វើការពិនិត្យសាកសព
ការពិនិត្យ សម្លៀកបំពាក់របស់សាកសព មានសភាពធម្មតាអាវ ស មូលដៃ សងខាងខោយឺតជើងវែង ពណ៌ខៀវធ្មេញខាំអណ្តាតភ្នែកលៀនមានលាមកចេញពោះប៉ោង។
តាមការសន្និដ្ឋាន តាមលទ្ធផលនៃការពិនិត្យរបស់ការិយាល័យជំនាញ និង គ្រូពេទ្យ សាកសពមិនមានស្លាកអ្វីគួរកត់សម្គាល់។
សាកសពអាចស្លាប់ដោយសារលង់ទឹក។
ក្រោយពីការពិនិត្យចប់សព្វគ្រប់សាកសពបានប្រគល់ជូនក្រុមប្រឹក្សាឃុំពាមឧកញ៉ាអុង បញ្ចុះនៅ កន្លែងកើតហេតុ ដើម្បីរង់ចាំស្រាវជ្រាវរក
សាច់ញាតិ៕
មតិយោបល់