ភ្នំពេញៈ ដូចគ្នាអ្វីល្អៗឯទៀតដែរ គេហទំព័រ Edemy and krupet.com បានចាប់ផ្តើមដោយក្ដីសុបិនមួយ៖ ពីមុនមានគោលបំណងផ្តល់ជូននូវគុណភាពអប់រំភាសាអង់គ្លេសតាមអនឡាញ និងក្រៅអនឡាញ សម្រាប់សិស្សានុសិស្សនៅជនបទក្នុងតម្លៃសមរម្យដូចបច្ចុប្បន្នស្រាប់ ហើយក្រោយមកទៀត បានផ្ដើមធ្វើការផ្ដល់នូវព័ត៌មានលម្អិតស្តីអំពីាការថែទាំសុខភាព។
ដោយសារការរីកចម្រើនឆាប់រហ័សមកទល់សព្វថ្ងៃនេះ គេហទំព័រ Edemy and krupet.com ជាការវិនិយោគសង្គមដែលរីកចម្រើនយ៉ាងឆាប់រហ័សបំផុត ក្នុងចំណោមការវិនិយោគដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើតឥទ្ធិពលជាវិជ្ជមានដល់សង្គម មិនត្រឹមតែមានការគាំទ្រទទួលស្គាល់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងត្រូវបានទទួលស្គាល់ DBS-NUS Social Venture Challenge Asia ដែលជាការប្រកួតប្រជែងក្នុងតំបន់ដ៏ធំទូលាយមួយ សម្រាប់វិស័យសហគ្រាសសង្គមក្នុងគោលបំណងកំណត់ និងគាំទ្រដល់ការបណ្តាក់ទុនសង្គមថ្មីៗ ដែលមានសក្តានុពលដល់ការបង្កើតនូវឥទ្ធិពលសង្គមវិជ្ជមាន បង្កើនសន្ទស្សន៍ និងប្រកបដោយនិរន្តភាព។
គម្រោងគេហទំព័រទាំងពីរនេះ ស្ថិតក្នុងចំណោមឈ្មោះជាប់ក្នុងបញ្ជីជ្រើសរើសក្នុងចំណោមបេក្ខភាពប្រកួតប្រជែងសហគ្រាសសង្គមទាំង១២០នៅអាស៊ី។ Edemy និង krupet.com ឥឡូវនេះ នឹងត្រូវបន្តទៅជុំបន្ទាប់ដើម្បីធ្វើការវាយតម្លៃ ដែលនាំឲ្យគម្រោងទាំងពីរនេះ កាន់តែមានឱកាសជិតក្លាយទៅជាបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងតំបន់ទាំង១២ ចុងក្រោយ។ ក្រុមដែលត្រូវបានជ្រើសរើស នឹងត្រូវប្រកាសនៅថ្ងៃទី១៤ ខែកក្កដា ដែលពិធីបង្ហាញប្រគល់រង្វាន់នឹងប្រព្រឹត្តធ្វើឡើងនៅក្នុងខែកញ្ញា។ ការប្រកួត DBS-NUS Social Venture Challenge Asia នៅឆ្នាំនេះ មានបេក្ខភាពសហគ្រាសចូលរួមប្រកួតចំនួន១,០២៧ ដែលមកពីបណ្តាប្រទេសទាំង៣២។
ក្រៅពីក្តីសុបិន និងការទទួលស្គាល់ក្នុងតំបន់ ការវិនិយោគទាំងពីរ នៅមានចំណុចផ្សេងៗមួយចំនួនទៀត៖ គម្រោងទាំងពីរទទួលបានការណែនាំពីសាលសហកិច្ចការ/ស្ថានិកសហគ្រាស Impact Hub និង សែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងទំនាក់ទំនងព័ត៌មានឈានមុខនៅកម្ពុជា។
ក្រុមហ៊ុនទូរគមនាគមន៍បានក្លាយជាអ្នកឧបត្ថម្ភគាំទ្រដ៏មុតមាំចំពោះសហគ្រិនខ្មែរវ័យក្មេង ដូចជា Edemy និង krupet.com នេះជាដើម ដែលមានបំណងបង្កើតនូវការផ្លាស់ប្ដូរមួយក្នុងសង្គម។ សែលកាត ធ្វើការសហការជាមួយ Impact Hub តាមរយៈការឧបត្ថម្ភក្នុងកម្មវិធីណែនាំ និងបណ្ដុះបណ្ដាល ដែលជាដៃគូសហការមួយកើតចេញពី ចក្ខុវិស័យរួមដើម្បីលើកទឹកចិត្ដ បំផុសគំនិតស្មារតី និងការគាំទ្រដល់យុវជនខ្មែរ ក្នុងការបង្កើតឥទ្ធិពលវិជ្ជមានដល់សង្គមតាមរយៈគំនិត និងមតិយោបល់ប្រកបដោយភាពច្នៃប្រឌិតថ្មី។
យុទ្ធនាការពង្រឹងកិត្តិនាមសែលកាតនៅឆ្នាំនេះ គឺផ្អែកលើមោទនភាពជាខ្មែរ និងការលើកកម្ពស់ភាពរីកចម្រើនក្រោមបាវចនា #KhmerWeCan ។ យុទ្ធនាការនេះ ផ្ដោតជំរុញសំដៅទៅរកយុវជនជំនាន់ក្រោយដែលមានគោលបំណង និងជំនឿចិត្តខ្ពស់ក្នុងការបន្តការងារជាច្រើនទៀត និងសាងឧត្តមភាពរបស់ខ្លួនក្នុងវិស័យផ្សេងៗដែលជាជម្រើសរបស់ខ្លួន។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត ឲ្យដឹងថា «យើងមានមោទនភាព និងសោមនស្សរីករាយខ្លាំងបំផុត ចំពោះសមិទ្ធផល និងស្នាដៃរបស់ Edemy និង krupet.com។» លោកបានបន្តទៀតថា «ឧត្តមគតិ និងការប្តេជ្ញារបស់ពួកគេ ដើម្បីផ្លាស់ប្តូរមុខមាត់សង្គមឲ្យបានប្រសើរឡើង គឺជាអ្វីដែលខ្មែរ ទាំងអស់គួរតែមើលជាគំរូ ដើម្បីជាការជំរុញស្មារតី និងស្នាដៃរបស់ខ្លួន ដែលនេះជាការចាប់ផ្តើមមួយឈានទៅក្លាយជាសហគ្រាសសង្គម មិនត្រឹមតែជាក្ដីសុបិនដ៏ធំមួយនោះទេ កម្លាំងចិត្ត ចំណេះដឹង និងឥរិយាបថជាក់លាក់នោះទេ ប៉ុន្ដែវាក៏ជាឧបករណ៍តម្រង់ទិស និងការណែនាំដ៏ត្រឹមត្រូវថែមទៀតផង។»
លោកបានបន្ថែមទៀតថា ក្រុមហ៊ុន Cellcard នឹងបន្តបង្កើតការយល់ដឹង និងការលើកកម្ពស់ភាពជាសហគ្រិនសង្គម ផ្តល់ការគាំទ្រដល់សហគ្រិន budding និងការចិញ្ចឹមបីបាច់ទេពកោសល្យ និងសហគ្រាសដែលមានលក្ខណៈច្នៃប្រឌិតតាមរយៈវេទិកាផ្លាស់ប្តូរ រួមទាំងផលប៉ះពាល់ហាប់ ដើម្បីដោះស្រាយបញ្ហាសង្គមការប្រកួតប្រជែងនៅក្នុងសហគមន៍ និងប្រទេស។
Edemy ដែលបានជាប់ក្នុងបញ្ជីជ្រើសរើសក្នុងការប្រកួតប្រជែងផ្នែកវិស័យអប់រំ ផ្តល់នូវវគ្គសិក្សាភាសាអង់គ្លេសតាមអនឡាញ និងក្រៅអនឡាញ ដែលទាបជាងតម្លៃសិក្សាទូទៅរបស់សិស្សានុសិស្សខ្មែរ នៅតាមជនបទរហូតដល់៥០%។ ក្រោមបាវចនារបស់ខ្លួន «គ្រប់គ្នាអាចសិក្សាភាសាអង់គ្លេស ក្នុងតម្លៃសមរម្យស្មានមិនដល់ និងបរិស្ថាន គ្មានការបង្ខិតបង្ខំ» ដែលគំនិតផ្តួចផ្តើមផ្ដល់នូវការអប់រំនៅតាមតំបន់ជនបទដែលមានការខ្វះខាតប្រព័ន្ធអ៊ីនធើណិត និងធនធានគ្រូបង្រៀន។
ចំពោះ Krupet.com ដែលត្រូវបានឈរជាបេក្ខភាពក្នុងផ្នែកសុខភាព និងអនាម័យ វិញនោះ បានផ្ដល់នូវព័ត៌មានផ្ទៀងផ្ទាត់ជាក់លាក់អំពីការថែទាំសុខភាព និងវេជ្ជបណ្ឌិតសម្រាប់អ្នកដែលកំពុងតែស្វែងរកសេវាកម្មនេះ។ អ្នកប្រើប្រាស់អាចពិនិត្យមើលសេវាកម្ម និងចែករំលែកបទពិសោធរបស់ខ្លួនទៅកាន់អ្នកដទៃដើម្បីមានជម្រើសងាយស្រួល និងសម្បូរបែប។ គេហទំព័រនេះផងដែរ ក៏បានដកស្រង់ និងយោងតាមអត្ថបទដែលបានមកពីប្រភពដ៏គួរឲ្យទុកចិត្តបាន៕


![Sokkheng[1] Sokkheng[1]](https://i0.wp.com/postnews.com.kh/wp-content/uploads/2016/07/Sokkheng1.jpg?w=103&h=155&ssl=1)
![Kagnarith[1] Kagnarith[1]](https://i0.wp.com/postnews.com.kh/wp-content/uploads/2016/07/Kagnarith1.jpg?w=103&h=155&ssl=1)
មតិយោបល់