ព័ត៌មានជាតិ

រថយន្តឈប់ស្តុប ស្រាប់តែម៉ូតូពន្លះពីក្រោយ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: យុជនយុវនារី៣នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ជ្រេពេញផ្លូវចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូតទៅបុកគូទរថយន្ត ពីក្រោយខណ:ពេលរថយន្ត កំពុងតែឈប់ស្តុប បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយរថយន្ត ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី៧ ខែ មេសា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសីហនុ សង្កាត់ បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកលុចស៊ីស៣០០ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AM-5457 បានឈប់ស្តុប ស្រាប់តែមានយុវជនយុវតី៣នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ ឆ្នាំ២០១៤ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1CO-6353 បើកក្នុងល្បឿនលឿន ក៏វាក់អឺជាមួយរថយន្តឈប់ស្តុប បុកពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយរថយន្ត និងអ្នកដែលជិះម៉ូតូនោះរងរបួសស្រាល ។

ក្រោយពេលកើតហេតុម្ចាស់រថយន្ត បានទារសំណងចំនួន៣០០$ តែម្ចាស់ម៉ូតូបានប្រមូលគ្នា បានតែ១០០$ ទើបម្ចាស់រថយន្តក៏ព្រមទទួលយក ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕

មតិយោបល់