កណ្តាលៈ បុរសម្នាក់តែងតែមកអង្គុយផឹកកាហ្វេជារៀងរាល់ថ្ងៃ ដូចសព្វដង តែដល់ម៉ោងហាងត្រូវបិទអស់ភ្ញៀវហើយ គេឃើញសល់តែជនរងគ្រោះម្នាក់ ស្រាប់តែម្ចាស់ហាងដើរទៅដាស់ ទើបដឹងថាគាត់ស្លាប់បាត់បង់ជីវិតទៅហើយ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ឆឹង សុខុម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបគ្រូបង្រៀនសាលាវិទ្យាល័យខ្ពប សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានស្រុកកំណើត នៅភូមិព្រែកសំរោង ខេត្តកណ្ដាល។
សពត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះធ្វើកោសល្យវិច័យ នៅកន្លែងកើតហេតុ បានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ ដោយសារខ្យល់គរពិតប្រាកដមែន។
បច្ចុប្បន្នសព ត្រូវសមត្ថកិច្ចដាក់រថយន្តសាម៉ុយ យកទៅតំកល់ទុកនៅមន្ទីរពេទ្យជ័យជំនះ ដើម្បីរងចាំក្រុមគ្រួសារមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់