ព័ត៌មានជាតិ

ហិង្សាចេតនា! សិស្សសាលាម្នាក់ ទាញកាំបិតកាប់បុរសម្នាក់របួសយ៉ាងដំណំ

កណ្ដាល: ករណីហិង្សាដោយចេតនាមួយ បានបណ្ដាលឲ្យបុរសម្នាក់រងរបួសរបួសយ៉ាងដំណំ
ដែលកើតហេតុវេលាម៉ោង៤ រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខវត្តភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ រស់ ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំនៅភូមិឃុំកើតហេតុ មុខរបរ កសិករ រីឯជនសង្ស័យ ឈ្មោះ វង្ស វីន ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ សិស្ស (ឃាត់ខ្លួន)។

តាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៣ ​និង៣០នាទីរសៀល ជន សង្ស័យបានមកចូលរួមកម្មវិធីជប់លៀង នៅសាលាអនុវិទ្យាលយ័សិរីមង្គល (វត្តភូមិថ្មី) ក្នុងនោះមានចាក់ធុងបាស់រាំលេង។ រហូតដល់វេលាម៉ោង ៤ រសៀល ជនសង្សយ័ឃើញថា មានគេស្ទាក់រកវាយខ្លួន ក៏បានទៅយកកាំបិតតាំងតោដែលគេសៀត នៅជញ្ចាំងសាលាយកសៀតចង្កេះ ខណ:ដែលជនរងគ្រោះ មានបំណងវាយមកលើខ្លួន ពេលនោះជនសង្ស័យ ក៏បានដកកាំបិតកាប់ទៅលើជនរងគ្រោះ ចំគល់ដោះ និងកែងដៃខាងស្ដាំ រួចរត់បាត់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យរកាកោង។

ក្រោយទទួលបានដំណឹង នៅថ្ងៃដដែលវេលាម៉ោង ៥ និង៣០នាទីល្ងាច សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ មកប៉ុស្តិ៍នៅវេលាម៉ោង ៧ និង៣០នាទី ដើម្បីសាកសួរទើបជន សង្ស័យសារភាពថា ខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះប្រាកដមែន។

ករណីនេះផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់