ព័ត៌មានជាតិ

KFC កម្ពុជា​អាច​មាន​បញ្ហា​ដូច KFC នៅ​ចិន​អត់ ដោយ​មាន​ដង្កូវ​រស់​រវើក​ក្នុង​ភ្លៅ​មាន់ ?

​ក្រោយពី​មាន​បញ្ហា មាន​ស្ត្រី​ម្នាក់​បាន​ចូល​ទទួលទាន​ស្លាបមាន់ KFC នៅក្នុង​ទីក្រុង Guangzhou ខេត្ត Guangdong ប្រទេស​ចិន ប្រទះ​ឃើញ​សត្វ​ដង្កូវ រស់​រវើក​នៅក្នុង​ស្លាបមាន់​របស់គាត់ ចំណុច​នេះ​កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក នៅ​កម្ពុជា​ដូចគ្នា​ជា​ពិសេស​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​ស្លាប និង​ភ្លៅ​មាន់​បំពង នៅ KFC ។​
KFC
​ស្ត្រី​នោះ​មានឈ្មោះ Liu បាន​កុម្ម៉ង់​ស្លាបមាន់​ចំនួន​១០​ដុំ​ពី​ហាង KFC កាលពី​រសៀល ថ្ងៃ​សៅរ៍ កន្លងទៅ ដោយ​ញ៉ាំ​បាន​ពាក់កណ្តាល គាត់​ក៏​ខ្ចប់​ទៅផ្ទះ​។ ក្រោយ​មក​ពេល អ្នកស្រី Liu យ​កសាច់​នោះ​មក​ញ៉ាំ​ក៏​ប្រទះ​ឃើញ​សត្វ​ដង្កូវ​នៅ​រស់​រវើក​នៅក្នុង​ស្លាបមាន់ តែម្តង​។ អ្នកស្រី​បាន​ធ្វើ​ការតវ៉ា​ទៅកាន់​អ្នកគ្រប់គ្រង​ហាង KFC នោះ ហើយ​អ្នកស្រី​ត្រូវ បាន​ហាង KFC ផ្តល់​សំណង​ជា​លក្ខណៈ​អាហារ​មកអោយ​អ្នកស្រី​វិញ​។ តែ​ទោះជា​យ៉ាងណា បញ្ហា​កង្វះ​អនាម័យ​នេះ កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍ នៅ​កម្ពុជា ដោយ​ខ្លាចរ​អាល​មិន​ចង់​ចូល​ទៅ​កាន់ ហាង KFC ទៀត​ឡើយ​ព្រោះ​ខ្លាច​ពើបប្រទះ នឹង​បញ្ហា​មាន​ដង្កូវ​ដូចខាងលើ ដោយ​ធ្វើ​គ្មាន​លក្ខណៈ​អនាម័យ​ត្រឹមត្រូវ ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព ប្រជាជន​កម្ពុជា​យ៉ាងខ្លាំង បើសិ​ជា​ករណី​នេះ​កើតឡើង​មែន ។ ពាក្យ​ថា​ដង្កូវ​ក្នុង​ម្ហូបអាហារ​មួយ​ម៉ា​ត នរណា​ទៅ​ចង់ឃើញ ចង់​ដឹង​ទៅ ព្រោះ​វា​ជាទី​សំអប់​របស់​មនុស្ស ។​

​ជាមួយនឹង​បញ្ហា​នេះដែរ តារា​សម្តែង និង​ពិធីករ ដែល​ត្រូវជា ចៅ​លោកយាយ​ម៉ែ​ម៉ឺន​លោក គង់ បញ្ញា​សិដ្ឋ បាន​ថ្លែង​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​នេះ​ឲ្យដឹងថា “​បញ្ហា​ដង្កូវ​ក្នុង​ភ្លៅ​មាន់ នៅ KFC នេះ​លោក​បាន​ឃើញ វា​ពិតជា​គួរ​ឲ្យ​ខ្ពើមរអាល​ខ្លាំងណាស់ សឹងតែ​ធ្វើឲ្យ​លោក ឈប់​ចូលទៅ​ញ៉ាំ តែបើ​ចង់​ញ៉ាំ លើក​ក្រោយៗ​ទៀត លោក​នឹង វែក​ឲ្យអស់​មុន​នឹង​ញ៉ាំ​វា ដើម្បី​បញ្ចៀស​បញ្ហា កើតឡើង​ដូច​នៅ​ចិន​” ។​
KongPanhasith2_zpsf24c8352
​លោក ថា​រិទ្ធ មន្ត្រី​អង្គរក្ស​ក្នុង​ជូរ​រដ្ឋាភិបាល​កាន់​អំណាច​សព្វថ្ងៃ ក៏​បានឲ្យដឹងថា “​ឃើញ​ហើយ​ខ្ពើម​ណាស់​ប្អូន កាល​មុន​លោក​ឧស្សាហ៍​យក​កូន​សំណព្វ​ទៅ​ញ៉ាំ នៅ KFC ខ្លាំងណាស់ តែ​ឃើញ​ដូចនេះ លោក​ឈប់​ហើយ ខ្លាច​ខូចសុខភាព​កូន​” ។​

​តែ​ទោះជា​យ៉ាង​ណា​បញ្ហា​នេះ យើង​មិន​ទាន់​បាន​ឃើញ​ថា វា​កើត​ឡើង​នៅ កម្ពុជា​នៅឡើយ​ទេ តែ​បើសិន​មាន​មែន​នោះ វា​នឹង​ប្រឈម​បញ្ហា​ជាច្រើន ជាមិនខាន​៕
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

​ ​ ​

មតិយោបល់