កណ្តាលៈ ផឹកស្រាបៀរអាន់ឆរ័ជាមួយគ្នាដាក់ដល់ស្រវឹង ធ្វើឲ្យខាងស្រីផឹកលែងកើតចូលទៅដេកក្នុងបន្ទប់ ស្រាប់តែខាងប្រុសនឹកឃើញចង់ ដើរចូលទៅបត់ជើងតូច ឃើញខាងស្រីដេកទំនង ទ្រាំមិនបានស្ទុះទៅអោបរួចដោះអាវឡាត់ដល់ត្រឹមផ្សិត ខាងស្រីដឹងខ្លួនទាន់ ស្រែកឆោរឡោរផ្អែលដល់អ្នកផឹកជាមួយនៅមុខបន្ទប់ និងអ្នកជិតខាងធាក់ទ្វារចូលទៅស្រាប់តែខាងប្រុសយកដំបងវាយអ្នកទៅជួយរបួសក្បាលហូរឈាម រួចប្តឹងសមត្ថកិច្ចវាយខ្នោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើតាមលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់អោយដឹងថា ជនរងគ្រោះ២នាក់ ទី១-ឈ្មោះម.ស.ស ភេទស្រី អាយុ២៦ ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនវីនីតុន(រោងចក្របារី) ស្នាក់នៅភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២-ឈ្មោះ អ៊ុក រតនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្របារី ស្នាក់នៅភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (រងរបួសបែកក្បាលថ្ងាសខាងស្តាំ)។ ជនសង្ស័យម្នាក់(ឃាត់ខ្លួន)ឈ្មោះឃឿន សុខុម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្របារី នៅភូមិជ្រៃមង្គលឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យកក្តារបន្ទះ១ជំរាក
សម្ភារះបាត់បង់(គ្មាន)។
លោកអធិការបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះនិងជនសង្ស័យបានផឹកស្រាបៀអានឆ័រជាមួយគ្នានៅមុខបន្ទប់ជួល ក្រោយមកជនរងគ្រោះចូលទៅដេកក្នុងបន្ទប់មុនមិនទាន់បិទទ្វារបន្ទប់ទេ។ លុះវេលាម៉ោងកើតហេតុខាងលើជនសង្ស័យស្រវឹងបានចូលនោមក្នុងបន្ទប់ជនរងគ្រោះរួចដាក់គន្លឹះទ្វារបន្ទប់ពេលឃើញជនរងគ្រោះ ដេកលក់នៅលើពូកផ្ទាល់ឥដ្ឋស្រាប់តែជនសង្ស័យទៅដោះអាវរ៉ូបជនរងគ្រោះមកដល់ត្រឹមផ្សិតហើយឡើងពោបពីលើជនរងគ្រោះៗភ្ញាក់ហើយស្រែកអោយគេជួយ ពេលនោះមៀច ពិសាល ដែលនៅផឹកខាងមុខបន្ទប់នោះបានធាក់ទ្វាររបើកចូលទៅជួយតែត្រូវជនសង្ស័យវាយដោយដៃហើយជនរងគ្រោះឈ្មោះអ៊ុក រតនា ឃើញបានជួយឃាត់ទៀត ត្រូវជនសង្ស័យវាយនិងបន្ទះក្តារបណ្តាលអោយបែកក្បាលចេញឈាម៕
មតិយោបល់