មណ្ឌលគិរីៈ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទីព្រឹក មានករណីអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុងរបស់ម្ចាស់ ឈ្មោះ សយ ដេន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតភូមិមេប៉ៃ មានមុខរបរជា កសិករ នឹងប្រពន្ធឈ្មោះ មាស ម៉ាលីន ភេទ ស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅ ភូមិមេ ប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆេះផ្ទះឈើ ដែលមានទំហំទទឹង ៥×៦ម៉ែត្រ ជញ្ជាំងបាំងក្តារប្រក់ស័ង្កសី រួមទាំងសម្ភារៈខូចខាតដូចជា៖ គ្រែព្រះនាងបេងចំនួន ០១ គ្រឿង ,តុបេងចំនួនមួយឈុត ,លុយចំនួន ២០ ម៉ឺន រៀល , ខ្សែដៃប្លាទីន០១ ខ្សែ (៤ជី) និងចិញ្ចៀនប្លាទីនចំនួន០១ជី , ភួយមុងចានឆ្នាំងឆេះអស់ទាំងស្រុង, អង្ករចំនួន៥០គីឡូ , ទូរសព្ទចំនួន០១គ្រឿង, អាគុយចំនួន០១, អត្តសញ្ញាណប័ណ្ណចំនួន០៣ សន្លឹក ។
មូលហេតុ៖ បណ្តាលមកពីម្ចាស់ផ្ទះ មានការធ្វេសប្រហែសដុតធូបថ្ងៃសីលចោល រួចម្ចាស់ក៏ទៅធ្វើការ បេះម្រេចអោយគេ ។
នៅក្នុងហេតុការណ៍ខាងលើនេះផងដែរ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុក ពុំបានចេញធ្វើអន្តរគមន៍ពន្លត់ទាន់នោះទេ ដោយមូលហេតុគ្មានផ្លូវចូលទៅដល់ ៕
មតិយោបល់