ភ្នំពេញៈ បុរសម្នាក់បានរត់មកឲ្យជួយអន្តរាគម៍ បន្ទាប់ពីខ្លួនបានទុកម៉ូតូនៅខាងក្រោមផ្ទះ រួចឡើងទៅដាំបាយមួយភ្លែត ពេលចុះមកវិញស្រាប់តែបាត់ឈឹងតែម្តង។
ករណីខាងលើនេះបង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ដែលទីតាំងស្ថិតនៅក្នុងបរិវេណបន្ទប់ជួល នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីបុរសម្នាក់ដែលជាម្ចាស់ម៉ូតូមានឈ្មោះ សែង សារី ភេទប្រុស អាយុ៣៥ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ហើយម៉ូតូដែលបានបាត់នោះស៊េរីសង់ឆ្នាំ២០១៣ ឡើង២០១៥ ពាក់ស្លាកលេខ ប៉ៃលិន 1B-3109 ពណ៌ខ្មៅ។
មុនពេលកើតហេតុរូបគាត់បានចេញមកពីស្រុកកំណើតដើម្បីមកយកប្រពន្ធដែលធ្វើនៅម្តុំកន្លែងកើតហេតុខាងលើដើម្បីទៅលេងបុណ្យឆ្នាំប្រពៃណីរខ្មែ ហើយខណៈពេលដែលទើបតែមកដល់នោះក៏បានចតម៉ូតូទុកនៅបរិវេណបន្ទប់ដែលប្រពន្ធខ្លួនបានជួលដោយបានចាក់សោ.កត្រឹមត្រូវរួចហើយរូបគាត់បានឡើងទៅដាក់ដាំបាយដើម្បីទុកឲ្យប្រពន្ធមកពីធ្វើការវិញ ហូបទាំងអស់គ្នារួចពេលដាក់ដាំរួចហើយក៏ចុះមកក្រោមដើម្បីទៅយកប្រពន្ធពីកន្លែងធ្វើការ ពេលមកដល់កន្លែងម៉ូតូស្រាប់តែបាត់តែម្តង ។
ក្រោយពេលកើតហេតុភ្លាមៗរូបគាតក៏មិនដឹងធ្វើយ៉ាងម៉េចមានតែរត់រកសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគម៍និងដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចជួយរកនិងចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់តែប៉ុណ្ណោះ៕
មតិយោបល់