ព័ត៌មានជាតិ

សាំយ៉ុងបើកលឿន បុកក្មេងឆ្លងផ្លូវ ស្លាប់នៅនឹងកន្លែង!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងក្មេងឆ្លងផ្លូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ១ ចន្លោះគីឡូរលេខ១០០-១០១ ភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

រថយន្តបង្ក ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ2AQ-4065 បើកបរដោយជនមិនស្គាល់ឈ្មោះ ពីទិសខាងកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានបុកក្មេងកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ក្មេងរងគ្រោះឈ្មោះ អេង សុភឿន ភេទប្រុស អាយុ៧ឆ្នាំ នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក។
រថយន្តយកមករក្សាទុកនៅអធិការដ្ឋានដើម្បីស្រាវជ្រាវ កសាងសំណុំរឿង៕

មតិយោបល់