រតនគិរីៈ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០នាទី កម្លាំងជំនាញ បានចុះបង្រ្កាបករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (វិធានញុះញង់) នៅចំណុចផ្ទះមុខសញ្ញា ស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ឃាត់ខ្លួនមុខជនសង្ស័យចំនួន០៥នាក់ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងជំនាញបានធ្វើការសាកសួរ រួចបន្តទៅឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយមានការសម្របសម្រួលពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអជ្ញាអមសាលាដំបូងខេត្តរតនគិរី បានធ្វើការឆែកឆេររកឃើញម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួនធំ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ នូវ លីនណា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ តាក់ ម៊ូ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ
៣.ឈ្មោះ ចំរើន ដូច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
៤.ឈ្មោះ អ័ន ផល្លី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
៥.ឈ្មោះ អយ សៀវម៉ា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ
៦.ឈ្មោះ សេង សុវណ្ណារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ច ធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង០៦នាក់។
វត្ថុតាងដកហូតរួមមាន៖
– ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន០៦កញ្ចប់ ទម្ងន់២១.៥៤ក្រាមទាំងសំបកថង់
– ទូរស័ព្ទ០១គ្រឿង
– ជញ្ជីង០២គ្រឿង
– ម៉ូតូ០២គ្រឿង
-រថយន្ត០១គ្រឿង
-ថង់ច្រកថ្នាំញៀនមួយចំនួនធំ
-សម្ភារសេពមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត៕
មតិយោបល់